ចូលមកដល់ ឆ្នាំ ២០១៤ នេះយើងឃើញថា ពិភពបាល់ទាត់ មានការប្រែប្រួល​ ជាច្រើន ទាំងតំលៃ ខ្លួន និងទំរង់នៃការលេង របស់កីឡាករ និងក្រុមនីមួយៗ ។ ថ្មីៗនេះ គេហទំព័រ Goalដែលជាវេបសាយ ព័ត៌មានអំពី បាល់ទាត់ ដ៏ល្បីមួយ បានបញ្ចេញនូវ បញ្ចីកីឡាករ ទាំង ១០ ដែលមានទ្រព្យ សម្បតិ្ត ច្រើន ជាងគេដែល យើងឃើញថា Messi ធ្លាក់មកលេខ ២ ខណៈពេល ដែលដៃគូ ប្រជែងRonaldo ឡើងមក លេខ ១ ។

ជាការពិតណាស់ ក្នុងឆ្នាំ ២០១៣ បើទោះបីជា ក្រុម Real Madrid មិនបានឈ្មះពាន អោយធំដុំពិត មែន តែកីឡាករល្បី Ronaldo មិនបានបាត់ ប្រជាប្រិយភាព ឬធ្លាក់ចំណូលឡើយ តែផ្ទុយទៅវិញ កីឡាករនេះ កាន់តែមានចំណូល និងទ្រព្យសម្បតិ្ត កាន់តែច្រើនជាងមុនទៀត ។ ជាមួយនិង ប្រាក់ លេង ប្រចាំសប្តាហ៍ ការវិនិយោគ ធ្វើសំលៀកបំពាក់ក្នុង និងការផ្សាយពាណិជ្ជកម្ម ជាច្រើនបាន នាំចំណូលមក អោយ Ronaldo ជាច្រើន ។ មិនត្រឹមតែប៉ុណ្ណោះ ពានរង្វាន់បាល់មាស Ballon​ D’or ក៏បានជួយក្នុងការ បង្កើនចំណូល អោយ Ronaldo ផងដែរ ។ ចំណែក Messi ដែលបានធ្លាក់ មក លេខ ២ នេះ ទស្សនិកជន បានទស្សទាយថា ដោយសារតែ របួសដើមរដូវកាល ២០១៣-២០១៤ នេះធ្វើអោយ Messi តារាឆ្នើមរបស់ Barcelona បាត់បង់ចំណូល ។ ចាំមើលថាតើ នៅចុងឆ្នាំ ២០១៤ ឬដើមឆ្នាំ ២០១៥ អ្នកណាឈរ នៅកន្លែងទី ១? យ៉ាងណាមិញ ខាងក្រោមនេះ ជាបញ្ជីរាយ ឈ្មោះ កីឡាករនិង ទ្រព្យសម្បត្តិ សរុបជា លុយអឺរ៉ូ ។ ១០. Thierry Henry ៥៧ លានអឺរ៉ូ

width=500 ៩. Gianluigi Buffon ៦៣លានអឺរ៉ូ

width=500 ៨. Zlatan Ibrahimovic ៦៩ លានអឺរ៉ូ

width=500 ៧. Ronaldinho ៦៤ លានអឺរ៉ូ

width=500 ៦. Neymar ៨០ លានអឺរ៉ូ

width=500 ៥. Kaka ៨២ លានអឺរ៉ូ

width=500 ៤. Wayne Rooney ៨៥ លានអឺរ៉ូ

width=500 ៣. Samuel Eto’o ៨៥ លានអឺរ៉ូ

width=500 ២. Lionel Messi ១៤៦ លានអឺរ៉ូ

width=500 ១. Cristiano Ronaldo ១៤៨ លានអឺរ៉ូ ៕

width=500

 

ប្រែសម្រួល ៖ កុសលប្រភព ៖  Goal