ក្រុមជំរើសជាតិអ៊ុយក្រែនមានប្រៀបជាងគូប្រកួតត្រង់លេងក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែក្រុមជំរើសជាតិបារាំងត្រូវបានគេវាយតំលៃខ្ពស់ជាង។
ក្រោយពីការពន្យារពេលការប្រកួតអស់ជិតមួយម៉ោង ព្រោះតែមានភ្លៀងធ្លាក់ខ្លាំង ក្រុមទាំងពីរបានធ្វើការវាយសំរុកគ្នាទៅវិញទៅមកនៅក្នុងតង់ទីមួយ តែក្រុមដែលមានប្រៀបជាងបន្តិចគឺក្រុមជំរើសជាតិបារាំង។ ប៉ុន្តែក្រុមទាំងពីរមិនមានក្រុមណាមួយអាចរកគ្រាប់បាល់នាំមុខបានឡើយ បើទោះជាមានឱកាសស៊ុតបាល់បញ្ចូលទីច្រើនយ៉ាងណាក៏ដោយ។

គ្រាប់បាល់នាំមុខរបស់ Menez កីឡាករជំរើសជាតិបារាំង
ចូលដល់តង់ទី 2 ក្រុមទាំងពីរនៅតែបន្តការវាយសំរុកគ្នាដដែលនៅដើមនាទីដំបូង ប៉ុន្តែអ្វីដែលខុសគ្នាគឺបារាំងធ្វើការវាយសំរុកមានប្រសិទ្ធិភាពជាង ដោយរកបានគ្រាប់បាល់ពីរគ្រាប់នាំមុខអ៊ុយក្រែងនៅនាទីទី53 ដោយកីឡាករ Menez និង នាទីទី56 ដោយកីឡាករ Cabaye ហើយនេះក៏ជាលទ្ធផលរហូតដល់ចប់ការប្រកួតផងដែរ៕
Video Highlight Goals Ukraine Vs France
លទ្ធផល៖ អ៊ុយក្រែន-បារាំង (0-2)រកបានគ្រាប់បាល់៖ Menez 53', Cabaye 56'កីឡាករចូលប្រកួត៖

ដោយ៖ ណាណូប្រភព៖ 24h