[SUP]

លោកស្រី Vanga កើតនៅថ្ងៃទី 31/1/1911 ស្លាប់ 11/8/1996.[/SUP]

ការព្យារករណ៍ក្នុងឆ្នាំ 2011 របស់ គ្រូទាយស្រីពិការភ្នែកដ៏ល្បីឈ្នោះលើពិភពលោក
ឈ្មោះ Vanga បានជិតក្លាយទៅជាការពិតទៅហើយ។ ឆ្នាំ 2011 នេះលោកស្រី Vanga
បាននិយាយថា៖ សត្វលោកទាំងឡាយនៅអឌ្ឍគោល ខាងជើងនឹងត្រូវកំទេចទាំងអស់
ដោយភ្លៀងមានផ្ទុកជាតិវិទ្យុសកម្ម។ បន្ទាប់មកអ្នកកាន់សាសនាអ៊ីស្លាម នឹងអនុវត្តន៍
សង្គ្រាមគីមី ប្រឆាំងនឹងប្រទេសអីរ៉ុប។

យើងឃើញថា ការទាយគួរអោយខ្លាចនេះមានពីរភាគ ។ ភាគទីមួយ គឺចង់និយាយ
អំពីគ្រោះមហន្តរាយ ដែលកំពុងកើតឡើងនៅប្រទេសជប៉ុន។ ភាគទីពីរ គឺចង់និយាយ
អំពីសង្គ្រាមនៅប្រទេសលីប៊ី រវាង កងទ័ពសម្ព័ន្ធមិត្តអឺរ៉ុបនិង អាមេរិក ជាមួយនឹងកង
ទ័ពលីប៊ី ដែលកំពុងប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយគ្នា។ ជាងនេះទៅទៀត ចំណុចធ្វើឲ្យ
គេស្រឡាំងកាំងក្នុងភាគ ទីពីរ នេះគឺ អំពី សង្គ្រាមគីមី។

ដូចអ្វីយើងបានដឹងហើយថា មេដឹនាំជាន់ខ្ពស់របស់លីប៊ី លោក Gaddafi សន្យាថានឹង
ប្រើ គ្រប់មធ្យោបាយ ទាំងអស់ដើម្បីដណ្តើមបានជោគជ័យចុងក្រោយ។
តាមពត៌មានចារកម្មរបស់លោកខាងលិច បានឲ្យដឹងថា លោក Gaddafi ក៏មានអាវុធ
គីមីផងដែរ ។ ដូច្នេះ បើលោកត្រូវ ច្រានខ្ទប់ចូលក្នុងភាពទាល់ច្រក ប្រហែលគ្មានអី្វ
អាចឃាត់ឃាំងគាត់ ប្រើអាវុធគីមីប្រឆាំងនឹងអឺរ៉ុបបានឡើយ។ បើភាពអន្តរាយនោះ
ពិតជាកើតឡើង ដូចនឹងអ្វីដែលគ្រូទាយដ៏ល្បីជនជាតិ Bulgaria នេះបាននិយាយមែន
ដល់ឆ្នាំ 2014 មនុស្សភាគច្រើន នឹងត្រូវប្រឈមនិងជំងឺជាច្រើន ដូចជា ជំងឺមហារីកស្បែក
ជាដើម។ នោះគឺផលវិបាករបស់សង្គ្រាមគីមី។ បន្ទាប់មកឆ្នាំ 2016 អឺរ៉ុបនឹង ក្លាយ ទៅ
ជាតំបន់វាលស្រឡះធេង ៕