តាមការអោយដឹងពីអ្នកជំនាញភូមិសាស្ត្ររបស់ អាមេរិច បានអោយដឹងថាមានគ្រោះ
រញ្ជួយដីថ្មីមួយមានកំរិត 6,5 រិចទ័របានកើតឡើងនៅភាគខាងជើងប្រទេស ជប៉ុន កាល
ពីព្រឹកម៉ិញ ។
ពត៌មាន AFP បានធ្វើការស្រង់សំដីរបស់ អ្នកជំនាញភូមិសាស្ត្ររបស់ អាមេរិច អោយដឹង
កាលពីអំឡុងម៉ោង 7 និង 23 នាទី ម៉ោងសកល ត្រូវនឹងម៉ោង 5 និង 23 នាទីម៉ោងនៅ
កម្ពុជា ថាមានការរញ្ជួយដីកំរិ 6,5 រិចទ័រមួយថ្មីផ្សេងទៀតបានកើតឡើងនៅភាគខាងជើង
ប្រទេសជប៉ុន ។ ការរញ្ជួយដីនេះមានជំរៅ 5,9 គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតចំង៉ាយ
109 គីឡូម៉ែត្រពីកំពង់ផែ Sendai នៃខេត្ត Miyagi ។
រូបភាពគ្រោះរញ្ជួយដីនៅជប៉ុន កាលពីថ្ងៃ 11 មីនា កន្លងទៅ
ប្រភពពត៌មាន Kyodo របស់ជប៉ុន ក៏បានធ្វើការប្រកាសដំណឹងភ្លាមៗបន្ទាប់ពីមានគ្រោះ
រញ្ជួយដីនេះកើតឡើង ។ ក្រសួងឧត្តុនិយម របស់ជប៉ុន ក៏បានជូនដំនឹងថានឹងមាន រលកស៊ូ
ណាមិ ផងដែរ តែដំណឹងនេះត្រូវបានធ្វើការបដិសេធវិញ នៅម៉ោង 9 និង 30 នាទី ។ ការ
រញ្ជួយដីក៏បានធ្វើអោយមានការញ័រដល់ខេត្តមួយចំនួនដូចជាខេត្ត Iwate, Miyagi, Yamagata
និង Fukushima ផងដែរ ។ គេនៅមិនទាន់បានទទួលបានពត៌មានរាយការណ៍ពីផលប៉ះពាល់ រឺការខូចខាតនៅឡើយទេ ។
គួរបញ្ជាក់ផងដែរថាការរញ្ជួយដីនិងរលកយក្សស៊ូណាមិ ដែលកើតឡើងនៅក្នុងប្រទេស
ជប៉ុន កាលពីថ្ងៃ 11 មីនា កន្លងទៅ គិតមកដល់ត្រឹមថ្ងៃទី 27 មីនានេះ គឺត្រូវបានសមត្ថកិច្ច
រាយការមកថា ចំនួនអ្នកដែលបានស្លាប់ បានកើនឡើង ដល់ 10668 នាក់ និងកំពុង បាត់ខ្លួន
ចំនួន 16574 នាក់ទៀត ៕