កាលពីថ្ងៃទី 27 មីនា ម្សិលម៉ិញអ្នកនាំពាក្យរបស់ក្រុមហ៊ុនអគ្គីសនីរបស់ជប៉ុន TEPCO
បានអោយដឹងថាមានការសាយភាយជាតិវិទ្យុសកម្មចេញពីឡ រោងចក្រអគ្គីសនីលេខ 2
នៅ Fukushima ដែលមានកំរិតរហូតដល់ 10​ លានដងខុសពីធម្មតា​ ។


លោក Hidehiko Nishiyama អ្នកនាំពាក្យរបស់ TEPCO បាននិយាយថា​ក្រុមជំនាញរបស់
លោកបានពិនិត្យរកឃើញថាមានការភាយចេញនូវសារធាតុវិទ្យុសកម្ម រហូតដល 1000
millisievert​ ក្នុងមួយម៉ោង​ ដែលបានកើតឡើងនៅឡ​ លេខ 2 ក្នុងរោងចក្រអគ្គីសនី
Fukushima ដែលកំរិតនេះជាកំរិតមួយខុសពីធម្មតា គឺស្មើនឹង 10 លានដងនៃចំនួនធម្មតា ។ ស្ថិតនៅស្ថានភាពនេះ ឡ លេខ 2 នេះត្រូវបានផ្អាកដំនើរការមួយរយៈដើម្បីអោយក្រុមអ្នក
ជំនាញធ្វើការត្រួរពិនិត្យរកមូលហេតុនៃការកើនឡើងខុសពីធម្មតានេះ ។

រោងចក្រអគ្គីសនី Fukushima របស់ជប៉ុន

TEPCO ក៏បាននិយាយថាកំរិតជាតិវិទ្យុសកម្មនៅក្នុង ឡ លេខ 1 មានការកើនឡើងផងដែរ
តែមានកំរិតទាបជាង ឡលេខ 2 ។ ចំនែកជាតិ វិទ្យុសកម្មនៅក្នុងទឹកសមុទ្រ ដែលស្ថិតនៅ
ក្នុងតំបន់រោងចក្រអគ្គីសនី Fukushima ត្រូវបានគេវាស់ឃើញមានកំរិតកើនដល់ 1850 ដង
បើធៀប ទៅនឹងកំរិតដែលវាស់ឃើញកាលពីពីរថ្ងៃមុន មានត្រឹមតែ 1250 ដងប៉ុណ្ណោះ ។ ប៉ុន្តែ
លោក Hidehiko Nishiyama បាន​និយាយថាកំរិតនេះវាមិនបង្ករអោយមានគ្រោះថ្នាក់ដល់
សុខភាពភ្លាមៗទេ ៕