
តាមទំព័រកាសែត Shan Herald បានអោយដឹងថាមានមនុស្ស 13០នាក់បានស្លាប់
និង 23០នាក់ រងរបួសក្រោយពីការរញ្ជួយដីនៅប្រទេសភូមានា ថ្ងៃ 16ខែ មីនា
កន្លងមក។ ប៉ុន្តែទិន្នន័យនេះគឺគិតក្នុង ខេត្តបី តែ បណ្ណោះ គឺខេត្ត Talerh , Monglin
និងខេត្ត Jakuni ។

មិនទាន់មានរបាយការណ៍គ្រប់គ្រាន់ស្តីអំពីចំនួនមនុស្សស្លាប់ នៅឡើយទេ ពីព្រោះ កន្លែងរងទទួលការខូចខាតធ្ងន់ធ្ងរជាងគេ គឺនៅតំបន់ឆ្ងាយដាច់ស្រយាល។
បណ្តាញទូរទស្សន៍ជាតិភូមា ក៏មិនទាន់មានការប្រកាសបន្ថែមអំពីចំនួនមនុស្សស្លាប់
នៅឡើយដែរ ប៉ុន្តែ ប្រជាពលរដ្ឋនៅ Talerh បានឲ្យដឹងថា នៅមានចំនួនមនុស្សបាត់
ខ្លួនជាច្រើននាក់ទៀត។

ប្រព័ន្ធទឹក អគ្គីសនី និង ពត៌មានត្រូវផ្តាច់ ជាពិសេសនៅ Mong Ko និង Mak Kur Se ។
អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ក៏បានបញ្ជូនមន្ត្រីរបស់ខ្លួនចុះទៅតាមភូមិ
ចំនួន 20 នៅ Talerh និង Monglin ជាមួយនឹងអាហារទឹក ដើម្បី ជួយឧបត្ថម្ភដល់ជនរង
គ្រោះផងដែរ ។ កាកបាទក្រហម
ភូមាក៏បានបញ្ជួន អ្នកស្ម័ត្រចិត្តចំនួន 2០នាក់ ទៅប្រមូលពត៌មានអំពីតម្រូវការនៅតំបន់ក្នុង
រងគ្រោះ។ ទាហាន 3០០នាក់ គ្រូពេទ្យ ក្រុមអ្នកពន្លត់អគ្គីភ័យ ប៉ូលិស និងក្រុមស្រាវជ្រាវក៏ត្រូវបានបញ្ជូនមកដល់តំបន់រញ្ជួយដីនេះផងដែរ ៕