ក្រុមអ្នកឯកទេសផ្នែកជីវវិទ្យា បង្កើតបានថ្នាំគ្រាប់មួយប្រភេទ មានឈ្មោះថា Obalon មានប្រសិទ្ធិភាពជួយបញ្ចុះទម្ងន់បានយ៉ាងលឿន និងសាមញ្ញ។ Obalon នឹងប៉ោងឡើងដូចទៅនឹងប៉ោងប៉ោង នៅពេលត្រូវបានលេបចូលក្នុងក្រពះ ធ្វើឱ្យមានអារម្មណ៍ថាឆ្អែត។

មិនដូចទៅនឹងវិធីសាស្ដ្រព្យាបាលជម្ងឺធាត់ដទៃ ថ្នាំ Obalon មិនចាំបាច់វះកាត់ ជំនួសមកវិញ វិធីសាស្ដ្រនេះ ចំណាយពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ។ អ្នកជម្ងឺ គ្រាន់តែលេបថ្នាំដែលមានទំហំ និងរូបរាង ស្រដៀងនឹងគ្រាប់ថ្នាំវីតាមីនប្រភេទធំដូច្នោះដែរ។គ្រាប់ថ្នាំនេះ មានភ្ជាប់ប៉ោងប៉ោងដែលមានកូនទូយោមួយ។ នៅពេលគ្រាប់ថ្នាំនេះ ប៉ះដល់ក្រពះ កូនបាល់នឹងត្រូវបានបូមខ្យល់ឱ្យប៉ោងធំឡើង ប៉ុនផ្លែប៉ោម។ ក្រោយមក បន្ទាប់ពីថ្នាំគ្រាប់នេះ បានរលាយ កូនទូយោនោះក៏នឹងត្រូវបានគេយកចេញ។ប៉ោងប៉ោងនេះនឹងនៅក្នុងក្រពះរបស់អ្នកជម្ងឺធាត់ បង្កើតបានជាអារម្មណ៍ឆ្អែត តាមរយៈនេះ អ្នក ជម្ងឺនឹងមិនសូវឃ្លានអាហារ និងញ៉ាំអាហារតិចជាងមុន។អ្នកជម្ងឺនឹងត្រូវឱ្យលេបគ្រាប់ថ្នាំទីពីរ ក្រោយរយៈពេល ៣០ថ្ងៃ នៃការលេបលើកដំបូង។ គ្រាប់ថ្នាំទីបី នឹងត្រូវប្រើប្រាស់ក្រោយលើកទីពីរ ប្រហែលជា ៦០ថ្ងៃ យោងទៅលើការស្រកទម្ងន់ និងអារម្មណ៍ ឆ្អែតរបស់អ្នកជម្ងឺ។បញ្ចប់ដំណាក់កាលនៃការព្យាបាល (ប្រហែល ៣-៤ ខែ) ប៉ោងប៉ោងនឹងតូចមកវិញដោយខ្លួនឯង និងត្រូវបានយកចេញតាមមាត់ ដោយឧបករណ៍ពិសេស។វិធីសាស្ដ្រព្យាបាលជម្ងឺធាត់ Obalon មានតម្លៃប្រហែលជា ២,៩៩៥ ផោន (ជាង ៤៩០០ ដុល្លារ) សម្រាប់ ការព្យាបាលដែលប្រើប៉ោងប៉ោងចំនួន ២។ វិធីនេះត្រូវបានអនុវត្តនៅមន្ទីរពេទ្យឯកជនមួយចំនួន នៅក្រុង London ប្រទេស អង់គ្លេស។ការពិសោធរយៈពេលវែងនៅអង់គ្លេស និងអាមេរិក បានបង្ហាញថា អ្នកជម្ងឺធាត់ អាចស្រកទម្ងន់ ជាមធ្យមបាន ៧,៧គីឡូក្រាម ក្នុងរយៈពេល ១២សប្ដាហ៍។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធី៧យ៉ាង ជួយកែលំអស្ថានភាព ក្រោយបុណ្យ ចូលឆ្នាំចិន
ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ
ការចងចាំខ្សោយ ត្រូវដោះស្រាយបែបណា?
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theguardian