គ្រឿងស្រវឹង អាចជួយឱ្យមានអារម្មណ៍ល្អសម្រាប់ការរួមភេទ ប្រសិនអ្នកញ៉ាំតិចល្មមប៉ុន្ដែពេលញ៉ាំច្រើន វានឹងធ្វើឱ្យការឡើងគ្រែរបស់អ្នក ទទួលបរាជ័យ។ ខាងក្រោមនេះគឺជាប្រភេទអាហារមួយចំនួនដែលអ្នកគួរតែចៀសវៀង ប្រសិនចង់ឱ្យមេជីវិតរបស់អ្នកបានល្អប្រសើរ។

គ្រឿងស្រវឹង

/ ស្រាគឺប្រៀបដូចជាកាំបិតមុខពីរ សម្រាប់រឿងលើ ប្រសិនអ្នកញ៉ាំតិចល្មម ប៉ុន្ដែពេលញ៉ាំច្រើន វានឹងធ្វើឱ្យការឡើងគ្រែរបស់អ្នក ទទួលបរាជ័យមិនខាន។

ហែមប៊ើរហ្គឺរ និងនំប៉័ង Hot dogប្រភេទអាហារលឿន ដូចជា ហែមប៊ើរហ្គឺរ និងនំប៉័ង hot dog ជាដើម តែងមានផ្ទុកជាតិដែលអាចធ្វើឱ្យបាត់បង់តុល្យភាពនៃអ័រម៉ូនក្នុងរាងកាយ ដូច្នេះ ល្មមបំផុតគឺគួរតែហូបក្នុងមួយថ្ងៃ កុំឱ្យលើសពី ៣ដង។

សណ្ដែកសៀង

តៅហ៊ូ និងទឹកសណ្ដែកសៀង មានប្រសិទ្ធិភាពក្នុងការធ្វើអោយត្រជាក់រាងកាយ។ ប៉ុន្ដែ ដូចទៅនឹងកាហ្វេ សណ្ដែកសៀង ក៏មានផ្ទុក estrogen រុក្ខជាតិ នឹងអាចធ្វើឱ្យសកម្មភាពលើគ្រែមានការច្របូកច្របល់។ អ្នកជំនាញការសុខភាពបន្ដពូជរបស់អង់គ្លេស ក៏បាននិយាយថា ស្ដ្រីដែលមានបំណងយកកូន មិនត្រូវញ៉ាំសណ្ដែកសៀងច្រើនពេកនោះទេ។

អាហារចៀន បំពង ឆារ

width=474

ដំឡូងចៀន ភ្លៅមាន់បំពងជាដើម ក៏ជាប្រភេទអាហារដែលបង្កគ្រោះថា្នក់ដល់រឿងផ្សំដំណេក។ កម្រិតជាតិខ្លាញ់ខ្ពស់ នឹងរួមផ្សំជាមួយជាតិស្ករក្នុងឈាមនឹងបណ្ដាលឱ្យ មានអាការៈពិបាកក្នុងខ្លួន។ 

ការ៉ែម ប្រសិនអ្នកញ៉ាំការ៉ែមច្រើន(អាហារដែលមានជាតិទឹកដោះគោ និងឈីស) ជារៀងរាល់ថ្ងៃ វានឹងធ្វើអោយរាងកាយរបស់អ្នក ទៅជាអស់ដៃ អស់ឃើង ងងុយគេង និងមិនចង់ធ្វើសកម្មភាព។ អាហារប្រភេទនេះក៏ជាមូលហេតុបណ្ដាលឱ្យកើតអាការៈហើមពោះ និងក្ដាមកាច់ជើងផងដែរ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ LD