កាហ្វេអ៊ីនធឺណេត បើទោះជាមានផ្ទៃក្រឡា ដ៏តូចចង្អៀត ប៉ុន្តែវាត្រូវបានចាត់ទុកថាជា សណ្ឋាគារ សំរាប់បណ្តាប្រជាជន ដែលមានប្រាក់ចំណូលទាប នៅប្រទេសជប៉ុន។

ជាង ១០ ឆ្នាំមកហើយ បណ្តាហាងកាហ្វេអ៊ីនធឺណេត បានក្លាយទៅជាសណ្ឋាគារ សំរាប់បណ្តាប្រជាជន ដែលរកបានប្រាក់ចំណូលទាប និងអ្នកគ្មានការងារធ្វើ នៅជប៉ុន។ស្ទើរទាំងអស់ហាងកាហ្វេទាំងនោះ មានផ្ទៃក្រឡាតូចចង្អៀតតែ (1,3 x 2,6 m) និងបានបំពាក់នូវបណ្តាឧបករណ៍អ៊ីនធឺណេត មានបម្រើសេវាកម្មដូចជា បោកខោអាវ ងូតទឹកសំអាតខ្លួន... ក្នុងតំលៃដ៏សមរម្យ សំរាប់អតិថិជន។ សំរាប់តំលៃដេកមួយយប់ នៅហាងកាហ្វេទាំងនេះ ប្រហែល 1.920 yen (គឺប្រហែលជិត 20$) ។

/

បើតាមក្រសួងសុខាភិបាល ការងារ និងសុខមាលភាព នៃប្រទេសជប៉ុន បានឲ្យដឹងថាក្នុងឆ្នាំ 2007 មានប្រជាជនជាង 60.900 នាក់ បានចំណាយពេលយ៉ាងតិចមួយយប់ នៅហាងកាហ្វេអ៊ីនធឺណេត ហើយប្រហែលជាជាង 5.400 នាក់ បានរស់នៅទីនេះ ថែមទៀតផង (នៅទាំងថ្ងៃ ទាំងយប់)។

/

លោក Akihiro Sato ម្ចាស់ហាងកាហ្វេអ៊ីនធឺណេតមួយកន្លែង នៅប្រទេសជប៉ុន បានចែករំលែកឲ្យដឹងថា គាត់បានចាប់ផ្តើមបើករបរនេះតាំងពីឆ្នាំ 2009 ជាមួយនឹងគោលបំណងចង់ជួយ អ្នកដែលគ្មានផ្ទះសម្បែង គ្មានការងារធ្វើ អាចរកបានកន្លែងស្នាក់នៅ ក្នុងតំលៃថោក។ ភ្ញៀវស្ទើតែទាំងអស់ ដែលមកស្នាក់នៅទីនេះ សុទ្ធតែមិននិយាយស្តីច្រើន និងធ្វើការងារឯកជន សម្ងាត់ នៃជីវិតរស់នៅរបស់ពួកគេ៕ 

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ Zng