ហ្វីលីពីន ទើបនឹងទទួលរងការរញ្ជួយដីមានកម្លាំង 6,2 រិចទ័រ មិនយូរប៉ុន្មានក្រោយ
មកក៏មានការរញ្ជួយដីជា​បន្តបន្ទាប់ នៅភូមា និងថៃ។

តាម លោក Renato Solidum នាយកវិទ្យាស្ថានស្រាវជ្រាវភូមិសាស្រ្ត ហ្វីលីពីនឲ្យដឹង
ថា ការរញ្ជួយដីនេះ មានកម្លាំង6,2 រិចទ័រ ហើយបានកើតឡើងនៅខេត្ត
Mindoro Occidental ដែលមានចំងាយ 128គ.ម ពីរាជធានី Manila ហើយកន្លែងរញ្ជួយកណ្តាល គឺមានជម្រៅ33គ.ម។

ប្រជាពលរដ្ឋបានឲ្យដឹងថា ការរញ្ជួយដីបានធ្វើឲ្យរំជួលអាគារខ្ពស់ៗជាច្រើននៅ​រាជធានី
Manila ក្នុង​រយៈពេល​ប្រហែល ៣០​វិនាទី។ ប៉ុន្តែ មិនទាន់មានរបាយការណ៍ជាផ្លូវការ អំពី
ស្ថិតិនៃការខូចខាតនោះឡើយ ។ ក្រៅ​ពីនេះ​ គ្មានបាតុភូពរលកយក្សនោះទេ។

កាលពីប៉ុន្មានថ្ងៃមុន បណ្តាញអ្នកឯកទេសនៃការរញ្ជួយដីរបស់ប្រទេសចិនបានឲ្យយដឹងថា
​ទើបនឹង​មានការ​រញ្ជួយ​ដី​​កម្លាំង​ 5,2 អង្សា​កើត​​ឡើង​​នៅ​​ប្រទេសភូមាម្តងទៀត។ កន្លែងរញ្ជួយ
កណ្តាល មានជម្រៅ 10 គ.ម ក្នុងដី​។ ប៉ុន្តែ​មិនទាន់មានការរាយការណ៍អំពីការខូចខាតនៅ
ឡើយ។ពត៌មានថ្មីៗ តាមទូរទស្សន៍នៅប្រទេសភូមា បានឲ្យដឹងថា​ចំនួនអ្នក​ស្លាប់ក្នុងការ
រញ្ជួយដី​ពីរាត្រី​ថ្ងៃមុន ​បានកើនឡើងដល់ 75 នាក់ នៅខេត្ត Tarlay. Mine Lin និង Tachileik
របស់ភូមា។ សរុបទាំងអស់មាន ផ្ទះ 244 ល្វែង វត្តសាសនាគ្រឹស្ត 14 កន្លែង និង អាគារ
រដ្ឋាភិបាល 9 ត្រូវបាក់បែក ។ រដ្ឋាភិបាល ភូមា​កំពុង​បង្កើន​​ល្បឿនជួយសង្គ្រោះ។

ក្រុមអ្នកជួយសង្គ្រោះក៏ទើបនឹងបានបង្កើតឡើងនៅខេត្ត Mae Sai ដើម្បី​បង្ការ​ផលវិបាកពី
ការរញ្ជួយដី។ ប៉ុន្តែក្រុមអ្នកសង្គ្រោះមិនទាន់ទៅដល់តំបន់ដែលទទួលរងការខូចខាតជាងគេ
នៅឡើយទេដោយ​សារ​តំបន់នោះជាភូមិភាគតំបន់ព្រៃ​ភ្នំមានផលលំបាកដល់ការធ្វើដំណើរ ៕