អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្មីៗកន្លងទៅនេះថា ក្រុមហ៊ុនអាជីកម្ម Richmond ham ប្រចាំនៅប្រទេសអង់គ្លេស បានជួលមនុស្សប្រុស ស្រីស្អាតៗជាច្រើននាក់ ដើម្បីថតស៉្បតពាណិជ្ជកម្មលក្ខណៈធម្មជាតិមួយ ដោយអោយមនុស្សទាំងនោះអាក្រាតកាយ រួចអង្គុយញ៉ាំអាហារនៅឯជនបទ។ ជាឧទាហរណ៍ ដូចជាការញ៉ាំ Sandwich ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សជាច្រើននាក់ បានរិះគន់នូវស្ប៉តមួយនេះដែរ ខណៈដែលការថតបែបនេះ វាមានការប៉ះពាល់ដល់អារម្មណ៍ក្មេងៗយ៉ាងខ្លាំង។ តែអាជា្ងធរ ក្នុងប្រទេសអង់គ្លេសនឹងដោះស្រាយ ចំពោះក្រុមហ៊ុនមួយនេះយ៉ាងណានោះ គឺនូវមិនទាន់ដឹងនូវឡើយទេ៕


ដោយ៖ នារីប្រភព៖ dailymail