ពេលថ្មីៗនេះផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំប្រទេស រស្ស៊ី កំពុងប្រឈមនឹងបញ្ហាខ្វែងគំនិតគ្នាយ៉ាងខ្លាំង
បន្ទាប់ពីមានបញ្ហាកើតឡើងនៅក្នុងប្រទេស លីប៊ី។

ភាពតានតឹងរវាងប្រធានាតិបតី Medvedev និងនាយករដ្ឋមន្ត្រី Putin ចាប់ផ្តើម​លេច​ចេញ​នូវ បញ្ហា​ដែល​ធ្វើ​អោយ​របប​ដឹកនាំ​របស់​លោក​ទាំងពីរ​ក្នុង​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន ប្រៀប​បាន​នឹង​សត្វ​ឥន្រ្ទី​ដែល
មាន​ក្បាល​ពីរ ដូច្នោះ ។ លោក Medvedevមានទំ​នោរ​ទៅ​រក​ប្រទេស​លោក​ខាង​លិច​ចំនែក
លោក​Putin​មាន​ទំនោរ​ទៅបណ្តា​ប្រទេសនៅភាគខាងកើតនេះជាបញ្ហាសំ​ខាន់​ដែល​ធ្វើ​អោយ
ភាព​តាន​តឹង​កើត​ឡើង ។គួរបញ្ជាក់ផងដែរថាអស់រយៈពេល៣ឆ្នាំមកហើយ​ដែល​លោក​ទាំងពីរ
បាន​ខិតខំ​លាក់​បាំង​នូវអ្វី​ដែលជាចំណុចមិនចុះសំរ៉ុងនឹងគ្នាដើម្បីរួមដៃ​គ្រប់​គ្រង​ប្រទេស​ជាតិ។
ក៏​ប៉ុន្តែ​ឥឡូវ​នេះ ភាពតានតឹងបានលេចចេញបន្ទាប់ពីមានបញ្ហាកើតឡើង​នៅ​ប្រ​ទេស​លីប៊ី។
កាល​ពីថ្ងៃច័ន្ទ​ម្សិលម៉ិញ នាយករដ្ឋមន្ត្រីលោក Putin បានចោទ​ប្រកាន់​សេចក្តី​សម្រេច
របស់​អង្គ​ការសហប្រជាជាតិ ដែលសំរេចអោយមានការបង្កើត​តំបន់​ហាម​ឃាត់​ហោះហើរ
នៅក្នុងប្រទេសលីប៊ី។
លោកMedvedevបានបោះឆ្នោតគាំទ្រការសំរេចរបស់ អង្គការសហ​ប្រជាជាតិ​ដោយឡែក
លោក Putin បានហៅសេចក្តីសម្រេចនេះថាជាអំពើខុសឆ្គង ។
ប្រធានាតិបតី Medvedev និយាយថា៖ ការវាយប្រហាររបស់លោក​ខាង​លិច​នៅ​លិប៊ី គឺមកពី
របប​ផ្តាច់​ការ​របស់​ថ្នាក់ដឹកនាំ​ប្រទេសល៊ប៊ី ដែលបានធ្វើទោស​ឧក្រិដ្ឋ​ទៅ​លើ​ប្រជាជន​របស់ខ្លួន។
នៅ​ថ្ងៃ​អង្គារ នេះរដ្ឋមន្រ្តី ក្រសួងការបរទេសអាមេរិកាំង Robert Gates កំពុង​ធើ្វ​ទស្សនកិច្ច​នៅ
ទីក្រុង Moscowលោកមានគំរោងជំនួបជាមួយ ប្រធានាតិបតីលោកMedvedev និង មន្រ្តី
ជាន់​ខ្ពស់​ផ្សេងៗ​ទៀត តែមិនមានគំរោងធ្វើជំនួបជាមួយលោក នាយក​រដ្ឋមន្ត្រី Putin​ឡើយ៕