
ជនរងគ្រោះដោយរញ្ជួយដីនៅថ្ងៃទី 24ខែមីនា កន្លងមកមាន 24 នាក់ជាជនជាតិភូមា
និងស្រ្តីម្នាក់ជាជនជាតិថៃ ។
មន្រ្តីភូមាម្នាក់បានអោយដឹងថា វត្តអារាម និងអាគារ 35 ល្វែងត្រូវបានបំផ្លាញ។ ផ្លូវជា
ច្រើនខ្សែរក៏ទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបានធ្វើអោយមានការពិបាកក្នុងការធ្វើ
ដំណើរ។ ក្នុងចំណោម មនុស្សស្លាប់ មាន បរុស11 នាក់ ស្ត្រី13 នាក់។
ស្ថាប័នឧតុនិយមប្រទេសភូមា បានអោយដឹងថា ការរញ្ជួយដីបានជះឥទ្ធិពលទៅលើតំបន់
ជាច្រើនកន្លែង ។ ការរញ្ជួយខ្លាំងនៅខេត្តជាប់ព្រំដែន Tachilek និងរញ្ជួយស្រាលនៅ
Taunggyi, Bago, Shwegyin, Naypido, Mandalay និង Toungoo។
រដ្ឋាភិបាលក្នុងតំបន់ Tachilek នៃប្រទេសភូមាបានធ្វើការប្រកាសដល់ប្រជាជនដែលស្ថិត
នៅតំបន់ដែលមានគ្រោះរញ្ជួយដីអោយជំលៀសខ្លួនចេញពីតំបន់ទាំងនោះជាបន្ទាន់ ។
ផ្ទះជាច្រើន និង ស្ពាននៅតាមបណ្តាភូមិតាមព្រំដែនភូមា ជាប់ឡាវនិងថៃ ត្រូវបាក់បែក
ហើយនៅតំបន់ទាំងនោះក៏មានផ្ទាំងដី និង ថ្មបាក់រអិលចុះផងដែរ៕