តាមប្រភពព័ត៌មាននៅលើគេហទំព័ររបស់ហូឡង់គឺ SIMOnly Radar, គេហទំព័រ Phone Arena ទើបតែធ្វើការបង្ហោះនូវព័ត៌មានស្តីពីរូបសណ្ឋាន Hardware របស់ iPhone 5C។ ក្នុងនោះ ស្មាតហ្វូននេះ នឹងបំពាក់នូវអេក្រង់ទំហំ 4 inch កំរិតពន្លឺ 1.136 x 640 pixel, chip Dual Core (មិនទាន់ច្បាស់ពីល្បឿន), RAM 1 GB, មេម៉ូរីក្នុងមានបីប្រភេទគឺ 16/32/64 GB, camera ក្រោយមានទំហំ 8 megapixel និង camera មុខ 1,2 megapixel។

ផ្ទុយពីព័ត៌មានចចាមអារាមកាលពីពេលកន្លងទៅ iPhone 5C នឹងមានការរចនាម៉ូតស្តើង ស្រាល(នេះតាមប្រភពពី Phone Arena), ជាមួយនឹងកម្រាស់ 7,6 mm និងទម្ងន់ 106 g។ ដូច្នេះ ស្មាតហ្វូននេះ មានកម្រាស់ស្តើងប្រហាក់ប្រហែលនឹង iPhone 5 តែមានទម្ងន់ស្រាលជាង។  iPhone 5C ក៏នឹងត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ iOS 7 ជាមួយនឹង Feature Siri ផងដែរ។

/

បើសិនជាព័ត៌មានខាងលើ ជាការពិត នោះលទ្ធភាពច្រើនដែល iPhone 5 នឹងត្រូវបាន Apple ឈប់ផលិត បន្ទាប់ពីថ្ងៃទី ១០ ខែកញ្ញា គឺពិតជាអាចកើតមានដោយសារតែ iPhone 5C បំពាក់នូវលក្ខណៈពិសេសជាច្រើន ស្រដៀងនឹង iPhone 5។ ផ្អែកលើព័ត៌មានខាងលើនេះផងដែរ ព័ត៌មានចចាមអារាមដែលថា iPhone 5C នឹងមានតំលៃ មិនថោកនោះ ក៏អាចជាការពិតដែរ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ zing