កាលពីម្សិលមិញ Camnews ទទួលបានដំណឹង ពីរូបភាពរបស់កំពូលតារាបាល់ទាត់ Messiនៅជាមួយស្រីផ្សេង ដែលមិនមែនជាប្រពន្ធរបស់ខ្លួន ដែលធ្វើពិភពបាល់ទាត់ រង្គោះរង្គើជាខ្លាំង ទាក់ទងដល់ Messi ទទលបានការរិះគន់យ៉ាងខ្លាំង ។ តែថ្ងៃនេះ Messi បាននិយាយថារូបមួយសន្លឹកនោះ គឺក្លែងក្លាយទេ ហើយក៏មានអ្នកកាសែតមួយរួប បានអះអាងថា វាជារូបកាត់ត ។

Messiរូបដែល Messi អោបក្រសោបជាមួយ ស្រីផ្សេងដែលមិនមែន ជាភរិយា ត្រូបានគេចុះផ្សាយដាក់លើក្របទំព័រមុខ ទស្សនាវដ្ដី Pronto ដែលជាទស្សនាវដ្ដីរបស់ អាហ្សង់ទីន ។ Messi បានបដិសេធយ៉ាងអហង្កាថា គាត់មិនបានអោប ជាមួយស្រីណាមួយឡើយ ពេលដែលទៅទាត់បាល់ សប្បុរសធម៌នៅអាមេរិចនោះ ។ ក្រោយមក អ្នកជំនាញខាងកាត់តរូបភាពម្នាក់ ដែលជាជាងថតរូប សំរាប់ព័ត៌មានកីឡា បានបញ្ជាក់ថា រូបនេះពិតជាក្លែងក្លាយមែន ។

Messiអ្នកជំនាញលោក Miguel Morenatti និយាយថា រូបទី ១ ដែល Messi អោបនារីម្នាក់នោះ គឺកាត់មុខពីចំហៀងរបស់ Messi ពេលឈរម្នាក់ឯង ។ ចំណែករូបទី ២ ដែល Messi ឈ្ងកមុខលើដើមទ្រូងរបស់នារីម្នាក់នោះ គឺកាត់ចេញពីរូបថតមួយសន្លឹក ដែល Messi ឈ្ងកមុខជាមួយ កូនប្រុសរបស់ Messi ។

Messiដោយសារការបញ្ជាក់មួយនេះ អាចជួយអោយ Messi ទទួលភាពស្អាតស្អំ និង សប្បាយចិត្តមកវិញ ហើយរឿងក្នុងគ្រួសារ ក៏មិនអាចកើតឡើងបានដែរ ៕

 

ដោយ ៖ កុសលប្រភព ៖ k14,voxxi