ពិព័រណ៍ម៉ូតូធំ ដែលមានឈ្មោះថា “1st First Phnom Penh Bike Week” ក្រោមប្រធានបទ “បើកបរដោយសុវត្ថិភាព” បានត្រូវធ្វើឡើង រយៈពេល២ថ្ងៃ ក្នុងថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០១២នេះ។ នេះជា ពិព័រណ៍ម៉ូតូអន្តរជាតិដ៏ធំ លើកដំបូង នៅក្នុងប្រទេសកម្ពុជា។

ការពិព័រណ៍ម៉ូតូអន្តរជាតិលើកទី១ មានម៉ូតូប្លែកៗ ចូលរួមដាក់តាំងបង្ហាញ ច្រើនជាង ២៥០ ដែលមកពីប្រទេសនានា មួយចំនួនដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ហើយក្នុងនោះ មានប្រមាណ៨៦ម៉ូតូ ជារបស់សមាជិកកម្ពុជាផងដែរ ។

ប្រធាន CBC លោក Yoong Kee Gin បានឲ្យដឹងថាការពិព័រណ៍ម៉ូតូអន្តរជាតិលើកទី១នេះ គឺធ្វើឡើង ដើម្បីបង្កើតភាពទាក់ទាញ ខាងវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាស្វែងរកមូលនិធិ ពីបណ្តាក្រុមហ៊ុន សប្បុរសជន ក្នុង និង ក្រៅស្រុក ជួយដល់កម្មវិធីសប្បុរសធម៌នានា ជាពិសេស ជួយដល់ អង្គការ Operation Smile វះកាត់ កុមារមាត់ឆែប នៅក្នុងប្រទេសកម្ពុជា ឱ្យមានមុខមាត់ស្អាតបាតផងដែរ ។រូបមួយចំនួនក្នុងពិព័រណ៍ “1st First Phnom Penh Bike Week” ៖





















ដោយ៖ មិនា