
រញ្ជួយដី កម្លាំង ៧អង្សា richter ទើបនឹងកើតឡើងនៅតំបន់ខាងឦសាន
ប្រទេស ភូមា (Myanmar) ជិតនឹងព្រំដែនប្រទេសថៃ ចិន និងឡាវ ។
រញ្ជួយដីនេះកើតឡើង នៅម៉ោង ៨និង២៥នាទី ថ្ងៃ ២៤ខែមិនា នៅតំបន់
មានចំងាយ១១០គ.ម ពីខេត្តជៀងរ៉ាយរបស់ប្រទេសថៃ តាមទិសខាង
ជើង ក្រោយពីរញ្ជួយ កំរិត៦.៨អង្សា richter នៅជម្រៅ១០គ.ម។
តំបន់រញ្ជួយកណ្តាលគឺជាតំបន់ភ្នំខ្ពស់ ដែលមានប្រជានិវេសន៍ (រង្វើលតិច
តូច) ដែលគេហៅជាតំបន់ត្រីកោណមាស ដ៏ល្បីអំពីក្រុមជួញដូរគ្រឿងញៀន។
កន្លែងរញ្ជួយកណ្តាល ស្ថិតនៅជម្រៅ២៣០គ.ម ហើយជាជម្រៅមិនធម្មតា។
រញ្ជួយដី នេះក៏មានឥទ្ធិពល ដល់ទីក្រុង បាងកក (ថៃ) ខេត្តវ៉ានណាម(ចិន)និងទីក្រុងហាណូយ(វៀតណាម)។
Max Jones ជាកម្មករជនជាតិ អូស្រ្តាលី ម្នាក់ កំពុងរស់នៅក្នុងផ្ទះល្វែងនៅ
ជាន់ទី២៧នៅ រាជធានីបាងកក ប្រទេសថៃបានអោយដឹងថា៖ ផ្ទះ
របស់គាត់ចាប់ផ្តើម ញ័រខ្លាំង។ គាត់រត់ទៅឱបនឹងជញ្ជាំងជាបន្ទាន់ដើម្បីមិនអោយ
ដួល។ គាត់បន្ថែមថា គាត់ក៏ឃើញផ្សែងពីអគារជិតនោះ ហើយ គេក៏រត់ចេញ
ពីផ្ទះជាប្រញាប់ប្រញាល់។
តាមរបាយការណ៍ដំបូង នៅខេត្ត ជៀងរ៉ាយ ប្រទេសថៃ មានស្រ្តី អាយុ៥៥ឆ្នាំ
បាត់បងជីវិត។ដោយសារការរញ្ជួយធ្វើអោយជញ្ជាំងដំបូលផ្ទះរបស់ជនរងគ្រោះ
ធ្លាក់ចុះ នៅពេលដែលជនរងគ្រោះកំពុងគេង។ បណ្តាញអគ្គីសនី និងទូរស័ព្ទ
ត្រូវផ្តាច់ជាបណ្តោះអាសន្ន នៅច្រើនកន្លែង ភូមិ ម៉ែសាយ ខេត្ត ជៀងរ៉ាយ។
រដ្ឋាភិបាលជៀងរ៉ាយ កំពុងវាយតំលៃនៃការខូចខាត ដោយសាររញ្ជួយដីនេះ។
រីឯ នៅប្រទេសវៀតណាម អ្នកធ្វើការមួយចំនួន នៅជាន់ទី១៤ បាន
អោយដឹងថា៖ គេស្រាប់តែមានអារម្ភថាងងឹតមុខ ធឹងធោង ហើយអ្វីៗទាំង
អស់ ក៏ញ័ររំជួលតិចតួចផងដែរ។

ប្រជាជនរត់ចេញពីផ្ទះជាប្រញាប់ប្រញាល់។ ជណ្តើរយន្តស្ទះ ដោយសារមនុស្ស
ច្រើនពេក ធ្វើអោយគេត្រូវប្រជ្រៀតគ្នារត់តាម ជណ្តើរ។ មិនត្រឹមតែនៅទីក្រុង
ហាណូយទេ នៅតាមបណ្តាខេត្តដូចជា ថាញ់ហ័រ ហាយយឿង សនឡា និង
ឡាយចូវ ក៏មានឥទ្ធិពលពីការរញ្ជួយដីនោះដែរ។ ដល់ម៉ោង២១និង៤០នាទី
មានថែមរញ្ជួយដីកំរិតស្រាលមួយទៀត។ ប្រជាជនរស់នៅ តាមផ្ទះល្វែងជាន់ខ្ពស់
កំពុងបារម្ភយ៉ាងខ្លាំង មិនទាន់ហ៊ានទៅផ្ទះវិញឡើយ។
ប៉ុន្តែ តាមពត៌មានរបស់ស្ថាប័ន ប្រកាសអាសន្នរលកយក្ស ប៉ាស៊ីហ្វីក បានអោយដឹងថា៖
កន្លែងរញ្ជូយកណ្តាល គឹស្ថិតជាជ្រៅក្នុងដី ដូច្នេះ ពិបាកបង្កើតបានរលកយក្ស