គ្រូរៀបចំយុទ្ធសាស្រ្តប្រចាំក្រុម Manchester United ទើបនឹងចូលអាយុ ៧២ ឆ្នាំកាលពីដំណាច់ឆ្នាំទៅមិញនេះ។ Sir. Alex Ferguson មកដល់ឆ្នាំ ២០១៣ នេះលោកអាយុ ៧២ ឆ្នាំហើយលោកបានដឹកនាំក្រុម Manchester United មក ២៦ ឆ្នាំហើយបានទទួលនាមជា Sir ក្នុង Royal Familyរបស់ត្រកូលក្សត្រអង់គ្លេសទៀតផង។គ្រូរៀបចំយុទ្ធសាស្រ្តក្រុមជនជាតិស្កតលែន រូបនេះក្នុងរយៈពេល ២៦ ឆ្នាំគាត់បានដឹកនាំក្រុមManutd ឱ្យឈ្នះពានរង្វាន់ជាច្រើន ក្នុងនោះមានទាំង BPL និង CPL ហើយលោកត្រូវបានគេស្គាល់ថាជាបីតានៃតារាបាល់ទាត់ល្បីឈ្មោះ ដែលក្នុងរយៈពេលដែលលោកកាន់ Manutd លោកបានបណ្ដុះបណ្ដាលកីឡាករជាច្រើនឱ្យបានក្លាយជាកំពូលកីឡាករល្បី ក្នុងនោះបើយើងក្រលេកទៅមើលរាល់កីឡាករដែលល្បីៗ ទាំងជើងចាស់ជើងថ្មីភាគច្រើនគឺសុទ្ធសឹងតែជាកីឡាករដែលបង្វឹកចេញមកពីក្រុម Manchester United ក្រោមការដឹកនាំរបស់ Sir. Alex។ក្នុងឆ្នាំ ២០១៣ នេះ Manutd កំពុងតែធ្វើដំណើរបានយ៉ាងប្រសើរហើយកំពុងតែឈរនៅលើកំពូលតារាង BPL ទោះបីជា ManCity ដេញប្រកិតយ៉ាងណាក៏ដោយ ក៏ពិបាកក្នុងការតាម Manutd ណាស់ដែរព្រោះក្រុមបីសាចក្រហមមាន ៥២ ពិន្ទុ ហើយឥន្រ្ទីខៀវ មានត្រឹម ៤៥ ពិន្ទុប៉ុណ្ណោះ៕

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ K14