សហរដ្ឋអាមេរិចបានប្រកាសថានឹងបន្ថែមនាវាចំបាំងរបស់ខ្លួនចំនួន 3គ្រឿងបន្ថែមទៀត
ដើម្បីវាយប្រហារលើប្រទេស លីប៊ី ។

នាវាចំបាំងទាំងបីនោះគឺនាវាដែលអាចវាយប្រហារក្នុងទឹកផង និងលើគោកផង USS Bataan
នាវាសំរាប់ជាព្រលាន USS Mesa Verde នាវាចំបាំង USS Whidbey Island
នាវាទាំងបីនេះនឹងរួមបញ្ចូលគ្នាបង្កើតបានជាក្រុមមួយដែលមានឈ្មោះថា
USS Bataan Amphibious Ready Group ។ ក្រុមនាវាទាំងនេះនិងចូលទៅជួយ ដល់ក្រុមនាវា
USS Kearsarge Amphibious Ready Group ដែលកំពុងតែធ្វើប្រតិ្តបត្តិការណ៍នៅក្នុងសមុទ្រ
មេឌីទែរ៉ាណេ ។ ក្នុងនាវានីមួយមាន កងទាហានរាប់រយនាក់ មានគ្រូពេទ្យ និងមាន
ឧទ្ធម្ភាគចក្រ ផងដែរ ។​ បច្ចុប្បន្ន នៅក្នុងតំបន់មហាសមុទ្រមេឌីទែរ៉ាណេ មាន នាវាចំបាំង
5 គ្រឿងជារបស់អាមេរិច ដែលក្នុងនោះ 2គ្រឿងបានបំពាក់គ្រាប់កាំជ្រួចប្រភេទ Tomahawk ៕
(ដកស្រង់ពី Vnexpress)
ដោយ : រដ្ឋា