ដើម្បីកា្លយជាមហាសេដ្ឋីដ៏ស្តុកស្តម្ភម្នាក់បានមិន ប្រាកដថាទាល់តែអ្នកនោះរៀនចប់ថ្នាក់
បណ្ឌិត ឬសាស្រ្តាចារ្យ ឬ ក៏កេរតំណែលបន្សល់ទុកពីឪពុកម្តាយ ជីដូនជីតាហូរហៀរអ្វី
នោះឡើយ ។ អ្វីដែលសំខាន់នោះគឺស្ថិតលើគំនិតរបស់បុគ្គលម្នាក់ៗ តួយ៉ាងយើងឃើញ
ហើយថាមានច្រើនណាស់ដែលបានក្លាយជាមហាសេដ្ឋីដ៏ល្បីនៅលើពិភពលោក ដែល
ពួកគាត់សុទ្ធសឹងតែគា្មនបរិញ្ញាប័ត្រ ៖
1 : លោក Mark zuckerberg

ជាអ្នកបង្កើតគេហទំព័រ Facebook ។ គាត់បានបង្កើតគេហទំព័រនេះជាមួយមិត្តភក្តិតាំង
ពីរៀននៅ Harvard ។ ក្រោយពីគេហទំព័រមួយនេះទទួលបានការពេញនិយម និង រកបាន
ចំនូលច្រើន លោក ក៏បញ្ឈប់ការសិក្សាដើម្បីមកធ្វើជាអ្នកគ្រប់គ្រងFacebook ពេញទំហឹង
តែម្តង ។ គាត់បានក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេនៅលើពិភពលោក ដែលកាលពី
ឆ្នាំ 2010 កន្លងទៅគាត់មានទ្រព្យសម្បត្តិចំនួន 4ពាន់លានដុល្លា ។
2: Coco Chanel

គាត់ជាកូនកំព្រាម្នាក់ដែលមានមុខរបរជាជាងកាត់ដេរ ដែលកាលពីសម័យមុន ស្រី្តជាជាង
កាត់ដេរ គឺចេះកាត់ដេរបានតែសំលៀកបំពាក់របស់ស្ត្រីប៉ុណ្ណោះ ។ ប៉ុន្តែ Chanel បានខិតខំ
ជំរុញខ្លួនក្លាយជាជាងកាត់ដេរសំលៀកបំពាក់របស់បុរស ។ ដោយមានគំនិតរចនា និង ការ
ច្នៃម៉ូដដ៏រស់រវើក ស្របជាមួយសាច់ក្រណាត់ ផងនោះ បានស្ថាបនានិមិត្តសញ្ញាផ្ទាល់ខ្លួន
មួយសំរាប់នាង គឺនាងជាម្ចាស់អ្នកបង្កើតយីហោ Chanel ។ ប៉ុន្តែផលិតផលដែលទទួលបាន
ឈ្មោះល្បីនោះគឺទឹកអប់ Chanel លេខ 5 នោះឯង ។
3 :លោក Michael dell

លោកឈប់រៀនតាំងពីអាយុ 19 ឆ្នាំ មកបង្កើតក្រុមហ៊ុន PCs Limited ក្រោយមកបានប្តូរជា
Dell,Inc វិញ គឺគាត់ជាម្ចាស់ផលិតផលយីហោ Dell នេះផ្ទាល់តែម្តង ។ លោកបានជំរុញខ្លួន
អោយក្លាយជាអ្នកឈានមុខគេខាងផ្នែកឧស្សាហកម្មកុំព្យូទ័រ ។ លោកបានទទួលជោគជ័យ
ក្នុងឆ្នាំ 1996 គាត់មានឈ្មោះល្បីល្បាញទូទាំងពិភពលោក ។ គាត់បានផ្តល់អាហាររូបករណ៍
ដល់មហាវិទ្យាល័យ តិចសាស ចំនួន 50លានផងដែរ ។
4 : លោក Richard Branson

ជាស្ថាបនិករបស់ក្រុមហ៊ុន Virgin ។ គាត់ចូលចិត្តការផ្សងព្រេង សាកល្បងក្នុងការធ្វើ
អាជីវកម្ម ។ គាត់បញ្ចប់ការសិក្សានៅអាយុ 16ឆ្នាំ តែបែរជាហ៊ានបង្កើតទស្សនាវដ្តីសំរាប់
និស្សិតទៅវិញ ។ គាត់មានមុខរបរអាជីវកម្មជាច្រើន និងមានក្រុមហ៊ុនអាកាសចរណ៍
ទៀតផង ។
5 :លោក Bill Gates

គាត់មានឈ្មោះជាមហាសេដ្ឋីដែលមានបំផុតលើពិភពលោក ពីឆ្នាំ 1995 ដល់ 2006 គាត់
បានឈប់រៀនតាំងពីក្មេង ។ បន្ទាប់មកគាត់បានបង្កើតក្រុមហ៊ុនផលិត Soft Ware មួយ
ដែលមានឈ្មោះថា Microsoft ។
6 :លោក Henry Ford

គាត់បានចាកចេញពីផ្ទះតាំងពីអាយុ 16ឆ្នាំ ដើម្បីទៅធ្វើជាជាងរថយន្ត ។ ក្រោយមកគាត់បាន
បង្កើតក្រុមហ៊ុន Ford Motor ដែលមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្មយានយន្ត ។
រថយន្តរបស់លោកដែលទទួលបានជោគជ័យជាលើកដំបូងគឺ Ford ModelT ។ ចំនូលដែល
គាត់រកបាន គាត់យកមកពង្រីកក្រុមហ៊ុនបន្ថែម និង បំពាក់ឧបករណ៍អោយកាន់តែ
ទំនើបឡើង ៕