អ្នកជំនាញខាងភូមិសាស្រ្ត បានអោយដឹងថា៖ រញ្ជួយដីមានកម្លាំង
9.2 អង្សា richter អាចកើតឡើងនៅ California មុនថ្ងៃ២៦ខែមិនា
ក្រោយពីបាតុភូត super moon (ព្រះច័ន្ទរះពេញវង់និងមានទំហំធំបំផុត)។
Jim Berkland អ្នកជំនាញភូមិសាស្រ្ត ជនជាតិអាមេរិកកាំង បានបង្ហាញ
សញ្ញា៣ បញ្ជាក់ថា រញ្ជួយ ដី អាចកើតឡើងនៅ California។

ទី១៖ ថ្ងៃ១៩ ខែមិនា​ប្រជាជននៅលើទូទាំងពិភពលោកបានឃើញ
ព្រះច័ន្ទរះពេញវង់និងមានទំហំធំបំផុត ពេលដែលព្រះច័ន្ទស្ថិតនៅជិត
បំផុត នឹងផែនដី ក្នុង១៩ឆ្នាំកន្លងមក។ លោកនិយាយថា រញ្ជួយដី 9.2
អង្សា richter ធ្លាប់បង្កើតរលកយក្សធំនៅ Alaska ហើយក៏កើតឡើង
នាថ្ងៃទី ២៧ខែមិនា ពេលដែល ព្រះច័ន្ទស្ថិតនៅជិតបំផុត នឹងផែនដី។

ទី២៖ បាតុភូត សត្វត្រីស្លាប់ជាបន្តបន្ទាប់នៅតាមមាត់សមុទ្រ
Redondo។ ហ្វូងត្រី ហែលទៅកាន់ អាមេរីកខាងត្បូង ហ្វូងត្រីដំរី រសាត់ចូល
មាត់សមុទ្រ San Diego។ មូលហេតុប្រហែលមកពីការផ្លាស់ប្តូរ ចុម្ភិត​​របស់
ផែនដី ( បាតុភូតនេះ ធម្មតាកើតឡើងមុនពេលមានរញ្ជួយដី)។

ទី៣៖ California ស្ថិតនៅលើខ្សែក្រវាត់ភ្លើង ប៉ាស៊ីហ្វីក គឺតំបន់មាន​
រញ្ជួយដីនិងការផ្ទុះភ្នំភ្លើង​ជា​ញឹកញាប់។ ពេលវេលាកន្លងមកនេះនៅខ្សែ ក្រវាត់បានកើតឡើងការរញ្ជួយដី៣ដង។លើកដំបូងនៅ Chile ក្រោយមក
គឺ New Zealand ហើយចុងក្រោយគឺជប៉ុន។

លោក Berkland និយាយថានិន្នាការចលនារបស់រញ្ជួយដីនេះ កើតឡើងពី
ឆ្វេងទៅស្តាំ។ ដូច្នេះ California អាចជាទិសដៅបន្តទៀត។ បើ ព្យាករណ៍
ខាងលើនោះ ត្រឹមត្រូវ California ត្រូវប្រឈមមុខនឹងព្យុះយ៉ាងខ្លាំង ធ្វើ​អោយលិច
ទឹកប្រហែល៣ម៉ែត្រ ក្នុងទូទាំងរដ្ឋនៅប្រទេសអាមេរីក។
ក្រោយពីព័ត៌មាននេះ បណ្តាមជ្ឈមណ្ឌលលក់ដូរ មានមនុស្សជាច្រើនកុះករ មករក
ទិញអីវាន់ទុកជាមុនដូចជា ម្ហូបអាហារ របស់ចាំបាច់ ទៀន វិទ្យុ ។ល។

ស្ថាប័ន ស្រាវជ្រាវភូគព្ភសាស្រ្ត ស្ថាប័នគ្រប់គ្រង់ព្រឹត្តិការណ៍បន្ទាន់ របស់សហរដ្ឋ
និង របស់ California បានមានកិច្ចប្រជុំជាបន្ទាន់ ដើម្បីរកវិធានការ កាត់បន្ថយការ
ខូចខាត អន្តរាយ គ្រោះធម្មជាតិ។
លោក Jim Berkland បានព្យាករត្រឹមត្រូវ ជាច្រើនដងនូវ ករណីរញ្ជួយដី ហើយក៏ព្យាករ
៤ថ្ងៃមុនរញ្ជួយដីនៅ San Franciso ពីថ្ងៃ ១៧ខែ តុលាឆ្នាំ១៩៨៩។