ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មជន មាននិន្នការ គាំទ្រលទ្ធិប្រជាធិបតេយ្យអោយដឹងនៅថ្ងៃអាទិត្យ ម្សិលមិញនេះថា ពួកគេមានគម្រោង ធ្វើបាតុកម្ម សាជាថ្មីម្តងទៀត បន្ទាប់ពីពួកគេធ្លាប់បានធ្វើការ បាតុកម្មប្រឆាំងនយោបាយធំបំផុត នៅក្រុង បាងកក ចាប់តាំងពី រដ្ឋាភិបាល យោធា បានធ្វើរដ្ឋប្រ ហារចូលកាន់អំណាច អំឡុងខែ ឧសភា ឆ្នាំ ២០១៤ កន្លងទៅនេះ ។

/

ការធ្វើបាតុកម្មផ្សេងទៀត  អាច  នឹង កើត  មាន  ឡើង  ​នៅដោយកន្លែង  ប្រឈមមុខជាមួយ នឹង រដ្ឋាភិបាល យោធា ប្រទេសថៃ ដែល  កំពុងតែធ្វើ   ការពិចារណា ប្រឆាំងទៅនឹង មេដឹកនាំបាតុកម្ម ដឹកនាំបាតុករ ​រាប់រយនាក់ ធ្វើបាតុកម្ម នាចុងសប្តាហ៍ ថ្ងៃសៅរ៍កន្លងទៅនេះ ខណៈ រដ្ឋាភិបាលថៃ  បានគិតថា មិនធ្លាប់ស្តាប់ការបង្គាប់បញ្ជា ពីសំណាក់រដ្ឋាភិបាល នៅតែរឹងទទឹង ធ្វើបាតុកម្មដដែល

/

ចលនាថ្មី លទិ្ធប្រជាធិបតេយ្យ The New Democracy Movement (NDM) អាចនឹងធ្វើបាតុកម្ម បន្ត ទៀតនាពេលខាងមុខនេះ ដើមខែ តុលា ផ្ទាល់តែម្តង នេះបើយោងតាម   សម្តី Rangsiman Rome ជាអ្នកសម្របសម្រួល NDM ក៏ដូចជា និស្សិតច្បាប់ ពីសាកលវិទ្យាល័យ Thammasat ទីក្រុង​ បាង កក ។ ពួកយើងនៅមានភាពភ័យខ្លាច ប៉ុន្តែ ពួកយើង សុខចិត្តចុះចាញ់    ? ចម្លើយ គឺ ទេ​ ។ ខ្ញុំនឹង បន្តប្រយុទ្ធប្រឆាំង ពីព្រោះ ពួកយើងចង់បាន លទ្ធិប្រជាធិបតេយ្យ ពេញលេញសម្រាប់ប្រទេសថៃ ផ្ទាល់តែម្តង ។

/

គួររំឮថា ក្រុមសកម្មជន មួយក្រុមនេះ ទទួលបានសិទ្ធ  ក្នុងការ បើក  វេទិកា បញ្ចេញមតិ នៅឯសា កលវិទ្យាល័យ ប៉ុន្តែ​មិនអនុញ្ញាតអោយមានការធ្វើបាតុកម្មនោះទេ នៅថ្ងៃសៅរ៍កន្លងទៅនេះ ។ ពុំ ទាន់ច្បាស់នៅឡើយថាតើ ហេតុអ្វីបានជាអាជ្ញាធរ ថៃ អោយ បាតុកម្ម ថ្ងៃសៅរ៍ កន្លងមកនេះ កើត ឡើងទៅរួច។ ក្រុមបាតុករមួយចំនួន ត្រូវរដ្ឋាភិបាល ចាប់ឃាត់ខ្លួន ។ មេដឹកនាំ រដ្ឋាភិបាលយោធា ដែលទទួលបន្ទុក ជានាយករដ្ឋមន្រ្តីចាំផ្ទះ ប្រទេសថៃ នាពេលបច្ចុប្បន្ន លោក Prayut Chan-ocha បានធ្វើការហាមឃាត់ មិនអោយការប្រជុំ    ប្រឆាំងនយោបាយ លើស  ពី ៥ នាក់ ខណៈកោះហៅ សកម្មជនរាប់រយនាក់ មកសាកសួរ ។ មិន ត្រឹម  តែប៉ុណ្ណោះ ច្រើនជាង សកម្មជន ច្រើនរយនាក់ ក្នុងនោះ អ្នកកាសែត ក៏ដូចជា អ្នកនយោបាយ ត្រូវបានបង្ខំអោយ ចូលរួមវគ្គសិក្សាខ្លីកែប្រែគំនិត នៅឯមូលដ្ឋានទ័ព ។ គោលនយោបាយ ក្នុងការ ជួបប្រជុំមិនមានការផ្លាស់ប្តូរនោះទេ នេះបើយោង តាមសម្តីអ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Winthai Suvaree ជាធម្មតា មិនមានការអនុញ្ញាត អោយមានការជួបប្រជុំ ធ្វើបាតុកម្ម ប្រឆាំងនយោបាយនោះទេ   ។ គួរបញ្ជាក់ថា ជាមួយនឹងបញ្ហា ចម្រូងចម្រាស់ ដែលនៅតែបន្តមាន រវាងអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យពេញលេញ និងរដ្ឋាភិបាល យោធា ប្រទេសថៃ ដែលបានគ្រប់គ្រងអំណាច ក្រោយធ្វើរដ្ឋប្រហារនោះអាចនឹងនាំមកនូវសង្គ្រាម ស៊ីវិលថ្មីមួយផ្សេងទៀត ឬក៏យ៉ាងណា បើភ្លៀងកាន់តែក្តៅឡើងៗ យ៉ាងដូច្នេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA