(ក្រុងរីយ៉ូ)៖ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ ប្រជាជនប្រេស៊ីលរាប់ម៉ឺននាក់មកពីគ្រប់ទិសទី បានចូលរួមគោរព វិញ្ញាណក្ខន្ធ ចំពោះសមាជិកក្លឹបអាជីព Chapecoense របស់ប្រេស៊ីលដែលជួបគ្រោះធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ី កាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមរយៈសារព័ត៌មាន Reuters បានចេញផ្សាយឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០១៦ នេះថា ការប្រារព្ធ ពិធីកាន់ទុក្ខនេះ គឺត្រូវបានធ្វើឡើងនៅក្នុងពហុកីឡដ្ឋានរបស់ក្លឹប Chapecoense ដែលមានមូលដ្ឋាននៅភាគខាងត្បូង នៃប្រទេសប្រេស៊ីលតែម្តង ដោយមានអ្នកចូលរួមប្រមាណ ៩០០០នាក់ កើនដល់ ១៣០០០នាក់គិតត្រឹមថ្ងៃនេះ ហើយ ពួកគេក៏បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចាប់ពី ៥ដុល្លារ ដល់ ៥៥ដុល្លារដល់ក្លឹបវ័យចំណាស់ ដែលមានអាយុកាល ៤៣ឆ្នាំ នេះផងដែរ។

/

នាយកប្រតិបត្តិក្លឹប Chapecoense លោក Ivan Tozzo បានថ្លែងក្នុងពិធីកាន់ទុក្ខនោះថា «នេះគឺជាគ្រោះមហន្តរាយដែលនឹកស្មានមិនដល់ ហើយការជួយឧបត្ថម្ភរបស់អ្នក​គាំទ្រ គឺជាការបង្ហាញ ដើម្បីទ្រទ្រង់ក្លឹបនេះឡើងវិញ។ យើងពិតជាត្រូវការជំនួយ និងធនធានកីឡាករខ្លាំងណាស់នៅជុំវិញពិភពលោក»

ទន្ទឹមគ្នានោះ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) ក៏បានអំពាវនាវដល់បណ្តាក្លឹបអាជីពទាំងឡាយជួយផ្តល់ កីឡាករជាលក្ខណៈខ្ចីជើង (លេងឥតគិតថ្លៃ) ដល់ក្លឹបជាសមាជិក Chapecoense ផងដែរ និងចេញសេចក្តីថ្លែងការណ៍ ថា «ក្លឹប Chapecoense នឹងបន្តលេងនៅក្នុងក្របខណ្ឌកំពូលប្រេស៊ីល Serie A ៣រដូវកាលជាប់គ្នាទៀតផង ចាប់ពីឆ្នាំនេះតទៅ»។

ក្នុងសេចក្តីថ្លែងការណ៍របស់ CBF ខាងលើដដែលក៏បានបន្ថែមទៀតថា «សហព័ន្ធ នឹងឧបត្ថម្ភទឹកប្រាក់ ៧.៣លានដុល្លារ ដែលបានពីការលក់សិទ្ធិផ្សាយបន្តផ្ទាល់ដល់ក្លឹប Chapecoense ដើម្បីយកលុយនេះទិញកីឡាករ ល្បីៗមកពង្រឹងក្លឹបឡើងវិញក្នុងរដូវកាលដោះដូរកីឡាករនាខែមករា ឆ្នាំ២០១៧ ខាងមុខ»

ក្រៅពីនេះ ក្លឹបអាជីព Benfica របស់ប្រទេសព័រទុយហ្គាល់ ក៏បានប្រកាសថា នឹងបញ្ជូនកីឡាកររបស់ខ្លួនមួយចំនួនឲ្យ មកលេងនៅក្លឹបស្ថិតក្នុងតំបន់អាមេរិកឡាទីនថែមទៀតផង ក្រៅពីតារាឆ្នើមរបស់ពិភពលោក Cristiano Roanldo បាន ឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួន ៣.១លានដុល្លារដល់ក្លឹប Chapecoense ក្រោយពីទទួលបានដំណឹងដ៏តក់ស្លុតនេះ៕

 

*យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល ធ្លាក់ និងផ្ទុះឆេះ ផលិតនៅប្រទេសណា និងមានតម្លៃប៉ុន្មាន?

 

-វីដេអូ មុនសោកនាដកម្ម ធ្លាក់យន្តហោះ សម្លាប់ក្រុមកីឡាករប្រេស៊ីល អស់ជិតមួយក្រុម ខ្លោចចិត្ត :(

 

-ប្រវត្តិ​សំខាន់ៗ របស់​អតីត​ក្រុម​ខ្លាំង Chapecoense មុន​ធ្លាក់​យន្ត​ហោះ​នៅ​ប្រទេស​កូឡុំប៊ី

 

/

 

/

 

/

 

/

 

/

 

/

 

/

 

/

 

/

 

/

 

/

 

/

 

/

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង