ទីក្រុងហុងកុង៖ បុរសអាយុ ២១ ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានគេរាយការណ៍ថា ត្រូវបានប៉ះទង្គិចនឹងវត្ថុមេកានិចមួយ ខណៈពេលគេកំពុងដើរឆ្លងកាត់ផ្ទះខ្មោច នៅក្នុងទីក្រុងហុងកុង។

បុរសម្នាក់ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថា មាននាមត្រកូល Cheung ត្រូវបានគេឃើញដេកសន្លប់ អស់រយៈពេល ៥ នាទីបន្ទាប់ពីរូបគេ ចូលទៅក្នុងកន្លែងក្ដារម្ឈូសសិប្បនិម្មិត( Buried Alive Ride)  នៅឧទ្យាន Ocean Park ។ ប៉ូលិសបាននិយាយថា ក្រោយមក បុរសនោះត្រូវបានរាយការណ៍ថា បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

មន្ត្រីឧទ្យាន បាននិយាយថា បុរសនោះបានដើរចូលទៅក្នុងតំបន់ហាមឃាត់មួយកន្លែង ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា គាត់ត្រូវបានប៉ះទង្គិចនឹងមឈូសមួយ។ យោងតាមគេហទំព័រព័ត៌មានមួយ បានឱ្យដឹងថា ការទៅជិះលើមឈូសសិប្បនិម្មិតនេះ គឺជាផ្នែកមួយនៃពិធីបុណ្យ Halloween ប្រចាំឆ្នាំរបស់ឧទ្យានកម្សាន្តខាងលើ ដោយការចូលដេកក្នុងមឈូសយ៉ាងពិសេសនេះ នឹងធ្វើឱ្យភ្ញៀវទេសចរ ទទួលបានបទពិសោធ ប្រៀបបានគេកប់ទាំងរស់តែម្នាក់ឯង។

/

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា ភ្ញៀវទេសចរ ត្រូវគេឱ្យចូលដេក ក្នុងមឈូសមួយ។ លោក Cheung ស្ថិតក្នុងចំណោមមនុស្សមួយក្រុម ដែលចាប់អារម្មណ៍ក្នុងការចូលគេងក្នុងមឈូសនេះ ក្នុងពិធីបុណ្យ Halloween នៅឆ្នាំនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែតុលា។ ប៉ូលីសបាននិយាយថា ការស៊ើបអង្កេតកំពុងត្រូវបានបន្ត ខណៈពេលដែលការការចូលគេងក្នុងមឈូសសិប្បនិម្មិតនេះ ត្រូវបានបិទ រហូតដល់មានការជូនដំណឹងពេលក្រោយទៀត ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC