ព័ត៌មានអន្តរជាតិ ៖ ស្ថានទូត ប្រចាំក្រុង Cairo គូសបញ្ជាក់អោយដឹង  អំឡុងថ្ងៃព្រហស្បត្តិ៍កន្លង ទៅនេះ អោយដឹងថា ខ្លួននឹងដឹកញ្ជូន យន្តហោះ ចម្បាំង F-16 Block 52 ៨ គ្រឿង ទៅកាន់រដ្ឋាភិ បាល ប្រទេស អេហ្ស៊ីប ក្នុងរយៈពេល ២​ ថ្ងៃខាងមុខ ។

/

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស អោយដឹងថា បរិបទ  មួយនេះ គឺជាកញ្ជប់យោធា ដែលត្រូវបានបង្កក កាលពីដើមឆ្នាំនេះ ។ រដ្ឋាភិបាលវ៉ាស៊ិនតោននឹងដឹកជញ្ជូនយន្តហោះចម្បាំង F-16s ៤ គ្រឿងផ្សេងទៀត​ ទៅប្រទេសអេហ្ស៊ីប នាចុងរដូវក្តៅខាងមុខនេះ ។ គួរបញ្ជាក់ថាអំឡុង ខែមីនា កន្លងទៅនេះ ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានបង្កក ការផ្គត់ផ្គង់សម្ប ទាយោធា ទៅកាន់រដ្ឋាភិបាល ទីក្រុង Cairo ប្រទេស អេហ្ស៊ីប ខណៈលោក ទទួល  បានសិទ្ធក្នុង ការផ្គត់ផ្គង់សម្បទាយោធា ដែលមានតម្លៃ ច្រើនជាង ១,៣ ពាន់លានដុល្លារ  សហរដ្ឋអាមេរិក ៕

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ