ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ទើបតែបានទទួលយកការយាងរបស់រដ្ឋសភាដើម្បីក្លាយជាមហាក្សត្រថ្មីរបស់ប្រទេសថៃ។

ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន
ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិថៃ ផនផេតច៍ វីជីតចូលឆាយ កាលពីម្សិលមិញ បានយាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ឱ្យឡើងគ្រងរាជសម្បត្តិ និងក្លាយជាព្រះមហាក្សត្រទី១០របស់រាជវង្សចក្រី (Chakri)។ ចូលរួមក្នុងពិធីខាងលើក៏មាននាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា និងរាជានុសិទ្ធិ ព្រេម ទិនស៊ូឡាណនដា (Prem Tinsulanonda) ផងដែរ។
Bangkok Post បានចេញផ្សាយថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានទទួលយកការយាងដើម្បីគ្រងរាជបន្តពីព្រះបិតារបស់ទ្រង់ “ដើម្បីផលប្រយោជន៍របស់ប្រជាជនថៃ”។
ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន គឺជារាជបុត្រាតែមួយអង្គគត់ក្នុងចំណោមរាជបុត្រទាំង៤អង្គរបស់អតីតមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត។ ព្រះអង្គម្ចាស់ ឌុលយ៉ាដេត បានសោយទិវង្គត កាលពីថ្ងៃទី ១៣ខែតុលាកន្លងទៅ ក្នុងព្រះជន្ម៨៨ព្រះវស្សា ក្រោយពីឡើងគ្រងរាជជាង ៧ទសវត្សរ៍។
ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ប្រសូត្រនៅថ្ងៃទី ២៨កក្កដា ឆ្នាំ ១៩៥២ ធ្លាប់បានយាងទៅសិក្សានៅប្រទេសអង់គ្លេស និងអូស្ដ្រាលី ប៉ុន្តែ ទ្រង់បានចំណាយពេលច្រើន រស់នៅក្នុងប្រទេសអាល្លឺម៉ង់។
បច្ចុប្បន្ន ថ្ងៃប្រារព្ធពិធីឡើងគ្រងរាជរបស់ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មិនទាន់ត្រូវបានកំណត់ជាក់លាក់នៅឡើយ ប៉ុន្តែ ពិធីនេះអាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំក្រោយ បន្ទាប់ពីព្រះសពរបស់អតីតមហាក្សត្រត្រូវបានថ្វាយព្រះភ្លើង៕
ប្រែសម្រួល ៖ តារាប្រភព ៖ reuters