មនុស្សជាច្រើននៅប្រទេសអាឡឺម៉ង់ ពិតជាស្គាល់និងស្រលាញ់ ខ្លាឃ្មុំ Polar
ដែលមានឈ្មោះថា Knut។ Knut ធ្លាប់បានថតខែ្សភាពយន្តខ្នាតធំ និងចុះ
នៅក្នុងទំព័រទស្សនាវដី្តផងដែរ។

ជាអកុសលខ្លាឃ្មុំនេះត្រូវបានស្លាប់បាត់ទៅនៅអាយុ4ឆ្នាំ ដែលធើ្វអោយអ្នកទស្សនា
មានអារម្មណ៏ តក់ស្លុតនិងសោកសៅជាខ្លាំង។



លោក Heiner Kloes ជាអ្នកថែរក្សាខ្លាឃ្មុំ ពណ៌សនេះបាននិយាយថា ដំបូង Knut មានសភាពធម្មតាបន្ទាប់មកKnut ក៏បានចុះលេងទឹក ស្រាប់តែពេលនោះ វាក៏ប្រកាច់ ហើយស្លាប់ភ្លាមៗមួយរំពេច នៅចំពោះមុខអ្នកទស្សនាជាច្រើននាក់។
តាមសំដីរបស់អ្នកការពារសត្វព្រៃបាននិយាយថា ប្រភេទខ្លាឃ្មុំនេះ អាចមានអាយុរស់នៅពី
15ឆ្នាំទៅ 20ឆ្នាំ ប៉ុនែ្តបើរស់នៅក្នុង តំបន់ការពារវាអាចរស់នៅបានយូរអងែ្វងជាងនេះទៅទៀត ព្រោះវាអាចរួចផុតពីការប្រម៉ាញ់ពីព្រានព្រៃ។