តាមការអោយដឹងពីពត៌មានក្រៅស្រុកមួយបានអោយដឹងថា តៃវ៉ាន់ នឹងយកផ្លូវ Highway
មួយក្នុងចំនោមផ្លូវ Highway ទាំងអស់របស់ខ្លួន ដើម្បីជាទីចុះចតរបស់យន្តហោះចំបាំង
ក្នុងការធ្វើសមយុទ្ធមួយនៅអំឡុងខែមេសាខាងមុខនេះ ។

ក្រសួងការពារជាតិរបស់តៃវ៉ាន់បានអោយដឹងថានឹងមានយន្តហោះចំបាំងចំនួន 9 គ្រឿង
ចូលរួមក្នុងការធ្វើសមយុទ្ធក្នុងពេលខាងមុខនេះ ។ ផ្លូវ Highway ដែលនឹងយកធ្វើជាកន្លែង
ចតនោះស្ថិតនៅ Tainan ភាគខាងត្បូងប្រទេសតៃវ៉ាន់ ។ ប្រទេសនេះធ្លាប់យកផ្លូវ Highway
ធ្វើជាកន្លែងសមយុទ្ធពីរលើកមកហើយគឺនៅ អំឡុងឆ្នាំ 2004 និង 2007 ។

ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានអោយដឹងបន្ថែមថាតៃវ៉ាន់ នឹងយកឧទ្ធម្ភាគចក្រធុន AH1W
ដើម្បីចូលរួមសមយុទ្ធដែលនឹងធ្វើឡើងនៅពេលខាងមុខ។

នេះក៏ជាលើកដំបូងដែលឧទ្ធម្ភាគចក្រ AH 1W មានវត្តមាននៅក្នុងការសមយុទ្ធរបស់តៃវ៉ាន់ ៕

(ដកស្រង់ពី Bee)
ប្រែសំរួលដោយ :រដ្ឋា