ចិន៖​ តាមសេចក្កីរាយការណ៍របស់ពត៌មានជាតិចិន បានអោយដឹងថា កាលពីថ្ងៃទី ២០​ ខែកក្ដដា ថ្វីៗនេះ មានរថមួយគ្រឿងដែលផ្ទុកទំនិញរហូតដល់ ៣០ តោន បានជ្រុលចង្កូតទៅបុកនឹងបង្កាន់ដៃស្ពាន ក្រឡាប់ ផ្អើលអស់អ្នកធ្វើដំណើរ។width=456

តាមប្រភពពត៌មានដដែល បានអោយដឹងថា គ្រោះថ្នាក់ដ៏អាក្រក់មួយនេះ ត្រួវបានកើតឡើង ទាំងព្រឹកព្រលឹមតែម្ដង គឺនៅលើកំណាត់ស្ពានមួយ ក្នុងខេត្ដ Gansu ប៉ែកខាងលិចនៃប្រទេសចិន។ ប៉ុន្ដែជាសំណាងល្អ ក្នុងគ្រោះថា្នក់ដ៏អាក្រក់មួយនេះ មិនបណ្ដាលអោយមនុស្សបាត់បង់ជីវិតនោះទេ។ width=455

បើតាមការអោយដឹងពី មន្ដ្រីជំនាញចរាចរណ៍ផ្លូវគោក បានអោយដឹងថា ក្រោយពេលជួយសង្គ្រោះជនរងគ្រោះ ចេញពីក្នុងទឹក អ្នកបើកបរម្នាក់ហាក់ដូចជាមានអាការៈធ្ងន់ធ្ងរ ដូចនេះត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យខេត្ដជាបន្ទាន់ ដើម្បីធ្វើការសង្គ្រោះ។

 width=456ការបង្ហាញរបស់ប៉ូលីសបានអោយដឹងថា  គ្រោះថ្នាក់ដ៏អាក្រក់មួយនេះ ប្រហែលកើតឡើងដោយសារការធ្វើប្រហែស របស់អ្នកបើកបរ ពោលគឺគេមានការងងុយដេកមួយភាំង ពេលដឹងខ្លួនបន្ដិចវិញ គឺមានរថយន្ដមកពីមុខ ដែលបណ្ដាលអោយគេសម្រេចចិត្ដទាញចង្កូចគេចរថយន្ដដែលនៅពីមុខគេ រួចហើយក៏ទៅបុកបង្កាន់ដៃស្ពានតែម្ដង។ចងចាំ៖ សុវត្ថិភាពជាចម្បង ដូច្នេះពេលលោកអ្នកបើកបរ​ ត្រូវមានការប្រុងប្រយ័ត្ន និងចេះអាធ្យាស្រ័យ អត់អោនអោយគ្នា ដើម្បីទទួលបានសេចក្ដីសុខទាំងអស់គ្នា។ ជាពលរដ្ឋដូចគ្នា រស់ក្នុងសង្គមតែមួយ បេះដូង និងសសៃឈាមតែមូយ​ ស្រឡាញ់គ្នា និងជួយគ្នា ជាមាគ៌ានៃសេចក្ដីសុខ។បើកបរសូមកុំពិសារ​ គ្រឿងស្រវឹង!!

ដោយ៖ សារិនប្រភព៖​ .chinabuzz