ស្ដ្រីម្នាក់រស់នៅក្នុងប្រទេសអ៊ីតាលី មានការសប្បាយរីករាយជាខ្លាំងនៅពេលបង្កើតបានកូនច្បងក្នុងអាយុ ៦១ឆ្នាំ ដោយវិធីពពោះ និងឆ្លងទន្លេតាមធម្មជាតិ។/លោកយាយ Maria Rosaria Veneruso បានបង្កើតកូនដំបូងរបស់ខ្លួន កាលពីព្រលប់ថ្ងៃទី ១៩កញ្ញាកន្លងទៅ ក្រោយពីបានពពោះដោយ “ធម្មជាតិ និងសុខសប្បាយ”។លោកយាយ Veneruso និងស្វាមី Enzo Francesco បានដាក់ឈ្មោះឱ្យកូនប្រុសច្បងរបស់ខ្លួនថា Elia Francesco ។ ទារកនេះបានត្រូវបង្កើតដោយវិធីធម្មតា និងមានទម្ងន់ ៣,៥គីឡូក្រាម។លោកយាយ Veneruso ឱ្យដឹងថា លោកយាយពពោះ និងឆ្លងទន្លេតាមបែបធម្មជាតិទាំងស្រុង ដោយមិនបាច់មានជំនួយពីវេជ្ជសាស្ដ្រ។ ប៉ុន្តែ នេះមិនមែនជាករណីឆ្លងទន្លេតាមធម្មជាតិ និងមានអាយុច្រើនបំផុតក្នុងពិភពលោកនោះទេ។/ឯតទគ្គកម្មស្ដីអំពីរឿងរ៉ាវដូចគ្នានេះ បានទៅលើស្ដ្រីម្នាក់រស់នៅក្នុងប្រទេសអង់គ្លេស (អត្តសញ្ញាណមិនត្រូវបានឱ្យដឹង) កាលពីឆ្នាំ ១៨៨៧។ បើយោងតាមទស្សនាវដ្ដីវេជ្ជសាស្ដ្រ Lancet Medical Journal លោកយាយម្នាក់នេះ ឆ្លងទន្លេបានកូនបីនាក់ នៅក្នុងវ័យ ៦២,៥ឆ្នាំ។ កូនទាំងបីនាក់នេះ គឺជាកូនទី ១១ ទី ១២ និងទី ១៣របស់ស្ដ្រីនេះ។/កាលពីដើមឆ្នាំនេះ Daljinder Kaur ជាស្ដ្រីវ័យ ៧២ឆ្នាំ រួមនឹងស្វាមីអាយុ ៧៩ឆ្នាំ ឈ្មោះ Mohinder Singh Gill រស់នៅក្នុងរដ្ឋ Haryana នៃប្រទេសឥណ្ឌា បានទទួលស្វាគមន៍កូនច្បងរបស់ពួកគេ។ ប៉ុន្តែ ខុសពីករណីរបស់ Veneruso លោកយាយ Kaur បានពឹងពាក់លើវេជ្ជសាស្ដ្រដើម្បីបានពពោះ និងឆ្លងទន្លេ៕ប្រែសម្រួល ៖ តារាប្រភព ៖ Mirror