ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំពិភពលោក ក៏ដូចជា ឯកអគ្គរដ្ឋទូត តំណាងប្រទេស លើ សកលោក នឹង ជួបប្រជុំគ្នា នៅក្នុងប្រទេស សឹង្ហបុរី នៅថ្ងៃអាទិត្យទី ២៩ មីនា នាឱកាសចួលរួម គោរព វិញ្ញាណក្ខ័ន្ធ នៃ កម្មវិធីបុណ្យសព បិតា ស្ថាបនិកសឹង្ហបុរី លោក Lee Kuan Yew ដែលបានលាចាកលោកទៅនោះ ។
មេដឹកនាំអាស៊ាន
ប្រធានាធិបតី ឥណ្ឌូនេស៊ី Joko Widodo និងចូលរួមជាមួយនឹង បណ្តា មេដឹកនាំប្រទេស អាស៊ានផ្សេង ទៀត នៅឯ University Cultural Centre (UCC) ទីកន្លែងដែលកម្មវិធីបុណ្យសព លោក Lee Kuan Yew ប្រារព្ធឡើង ពីម៉ោង ២ រសផល ដល់ម៉ោង ៥ និង ១៥ នាទី ល្ងាច ថ្ងៃអាទិត្យ ស្អែកនេះ ។ គួរបញ្ជាក់ថា បណ្តាមេដឹកនាំ ប្រទេសអាស៊ានផ្សេងទៀត ដែល បានតាំងចិត្ត ខ្ពស់ ក្នុងការចូលរួមគោរពវិញ្ញាណក្ខ័ន្ធ សព អតីតនាយករដ្ឋមន្រ្តីដំបូង សឹង្ហបុរី រួមមានដូចជា ៖ ប្រធានាធិបតី មីយ៉ាន់ម៉ា លោក Thein Sein នាយករដ្ឋមន្រ្តីចាំផ្ទះ ថៃ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋ មន្រ្តីប្រទេសកម្ពុជា សម្តេច ហ៊ុន សែន និង នាយករដ្ឋមន្រ្តី ប្រទេស វៀតណាម Nguyen Tan Dung ។
មេដឹកនាំ បណ្តាប្រទេស អាស៊ានផ្សេងទៀតដូចជា អនុប្រធានាធិបតី ចិន Li Yuanchao នាយករដ្ឋមន្រ្តី ប្រទេស ជប៉ុន លោក Shinzo Abe ប្រធានាធិបតី ប្រទេស កូរ៉េខាងត្បូង លោក ស្រី Park Guen Hye នាយករដ្ឋមន្រ្តីប្រទេស អូស្រ្តាលី លោក Tony Abbott និង អតីត អ្នកគ្រប់គ្រងទូទៅ ទីក្រុង ហុងកុង Tung Chee Hwa ទាំងអស់គ្នា នឹងចួលរួម កម្មវិធី បុណ្យសព ខាងលលើដូចគ្នាដែរ នេះបើយោងតាម សេចក្តីរាយការណ៍ ។
មេដឹកនាំ ពិភពលោក
គួររំឮកថា កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្វើ សេចក្តីប្រកាសអោយដឹងថា ៖ គណៈប្រតិភូ តំណាងប្រធានាធិបតី នឹង ចូលរួមកម្មវិធី គោរពវិញ្ញាណ ក្ខ័ន្ធមេដឹកនាំ ខាងលើ ដឹកនាំ គណៈ ប្រតិភូ ដោយ អតីត ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Bill Clinton និង អតីតរដ្ឋលេខាធិការជាតិ Henry Kissinge r ដែលជាមិត្តស្និទ្ធ បិតាស្ថាបនិក សឹង្ហបុរី លោក Lee Kuan Yew ផ្ទាល់តែម្តង ៕
- អាន ៖ Bill Clinton អតីតប្រធានាធិបតី US នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ចូលរួមបុណ្យសព វីរៈបុរស សឹង្ហបុរី
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia