កប៉ាល់មួយគ្រឿង ដឹកមនុស្សប្រហែល ៦០០នាក់ បានក្រឡាប់នៅលើសមុទ្រ មេឌីទែរ៉ាណេ ក្នុង

លំហសមុទ្រភាគខាងជើងអេហ្ស៊ីប បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៤៣នាក់។/ ​​​​                                       កប៉ាល់​មួយគ្រឿង​ ដឹកអ្នកចំណាកស្រុក នៅលើសមុទ្រមេឌីទែរណែ កប៉ាល់នេះបានលិចនៅលំហសមុទ្រ Burg Rashid ដែលជាភូមិមួយក្នុងខែត្រ Beheira ភាគខាង ជើងអេហ្ស៊ីប។ ក្នុងចំណោមសាកសពដែលត្រូវបានរកឃើញ មានប្រុសចំនួន ២០នាក់ ស្រី ១០នាក់ និងក្មេងម្នាក់ នេះបើតាមទំព័រ Reuters។ ខណៈក្រោយមកទៀត ក្រុមការងារ Reuters បានប្រទះ ឃើញទូកអ្នកនេសាទដឹកសាកសព ១២នាក់មកបន្ថែមទៀត​ ដែលនាំអោយតួរលេខអ្នកស្លាប់កើន ឡើងសរុប ៤៣នាក់ ។ 

មន្ដ្រីសន្ដិសុខថ្នាក់លើម្នាក់នៅ Beheira ថ្លែងថា “ព័ត៌មានដំបូងបានឱ្យដឹងថា កប៉ាល់ត្រូវលិច គឺ ដោយសារដឹកមនុស្សហួសចំណុះ។ កប៉ាល់ត្រូវផ្អៀង ហើយអ្នកដំណើរក៏ធ្លាក់ចុះទឹក”។ បុគ្គលិកសង្គ្រោះបន្ទាន់ ជួយមនុស្សបានចំនួន ១៥០នាក់។ កប៉ាល់នេះ ដឹកអ្នកចំណាកស្រុកជន ជាតិអេហ្ស៊ីប ស៊ីរី និងអាហ្វ្រិក។ បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ អំពីគោលដៅដែលត្រូវទៅរបស់ កប៉ាល់នេះនៅឡើយ បើទោះសមត្ថកិច្ចជឿថា វាទៅកាន់អ៊ីតាលី។/ បច្ចុប្បន្ន មានមនុស្សកាន់តែច្រើន ព្យាយាមទៅកាន់ប្រទេសអ៊ីតាលី ពីឆ្នេរសមុទ្រអាហ្វ្រិក ក្នុងរដូវ ក្ដៅ ពិសេសគឺមកពីលីប៊ី និងអេហ្ស៊ីប។

ប្រែសម្រួល ៖ តារា ប្រភព ៖ Reuters