តាមការអោយដឹងពីលោក Michel Ambende ប្រធានក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេស
កុងហ្គោ ថាមានការធ្លាក់យន្តហោះដឹកអ្នកដំនើរមួយប្រភេទ Antonov របស់ក្រុមហ៊ុន
អាកាសចរណ៍ Trans Air Congo បណ្តាលអោយផ្ទុះនៅពេលដែលយន្តហោះនេះព្យាយាម
ចុះចត ។

គ្រោះថ្នាក់នេះបានកើតឡើងនៅតំបន់មួយមានឈ្មោះ Pointe-Noire ប្រទេស កុងហ្គោ
លោក Michel Ambende បានបញ្ជាក់ទៀតថាយ៉ាងហោចណាស់មានអ្នកដំនើរចំនួន 19នាក់
បានស្លាប់ និង 14 នាក់ផ្សេងទៀតបានរងរបួស ។ គេពុំដឹងថាមានការកើនឡើង ឬ​ មួយ
យ៉ាងណានោះទេនៅក្នុងការធ្លាក់យន្តហោះនេះ ។ ការធ្លាក់យន្តហោះនេះបានបណ្តាល
អោយផ្ទះអ្នកស្រុកជាច្រើនបានខូចខាត ។ ក្រុមមានសមត្ថកិច្ចកំពុងតែធ្វើការត្រួតពិនិត្យ
រកមូលហេតុនៃការធ្លាក់នេះផងដែរ ៕
(ដកស្រង់ពី Bee)
បកប្រែដោយ : រដ្ឋា