ប្រតិបត្តិការដែល មានឈ្មោះថា Odyssey Dawn ជាឱកាសមួយដ៏កំរសំរាប់ប្រទេសដែល
បានចូលរួមក្នុងការវាយប្រហារប្រទេសលីប៊ី ដូចជា បារាំង អង់គ្លេស សហរដ្ឋអាមេរិច និង
ប្រទេសមួយចំនួនផ្សេងទៀត ក្នុងការបង្ហាញនូវអំណាចដ៏ខ្លាំងក្លាមួយដល់ពិភពលោក អំពី
ភាពខ្លាំងនៃសព្វាវុធរបស់ពួកគេ ។ ចំពោះអាវុធដែលពួកគេបានប្រើក្នុងការវាយប្រហារលើ
លីប៊ី នាពេលថ្មីៗនេះរួមមាន ៖
កាំជ្រួចមីស៊ីល :
ជាធម្មតាគ្រាប់កាំជ្រួចប្រភេទ Tomahawk ត្រូវបានគេយកមកប្រើដូចកាលសង្រ្គាមនៅ អ៊ីរ៉ាក់
និង កូសូវ៉ូ វាជាជំរើសដំបូងសំរាប់កងទ័ពព្រោះវាមិនចំណាយពេលច្រើនដូចការវាយប្រហារ
តាមយន្តហោះចំបាំង និងមានភាពជាក់លាក់ជាង ។

អាមេរិច និង អង់គ្លេសបាន បាញ់កាំជ្រួចចំនួន 112 គ្រាប់ចូលទៅតំបន់ ប្រព័ន្ធរ៉ាដា ចំនួន
20 កន្លែង ដែលជាតំបន់កាន់កាប់របស់លោក Gadafi កាលពីថ្ងៃ 19មីនា ។ ក្នុងថ្ងៃទី 20 មីនា
ម្សិលម៉ិញ ពួកគេបានបាញ់ចេញពីនាវាចំបាំងចំនួន 5គ្រឿងរបស់ អាមេរិច មានពីរកន្លែងគឺ
USS Stout, USS Barry និងនាវាមុជទឹកបីគឺ USS Providence, USS Scranton,
USS Florida រួមទាំងនាវាមុជទឹក Trafalgar របស់អង់គ្លេស ផងដែរ ។ ក្បាលគ្រាប់កាំជ្រួច
Tomahawk របស់អាមេរិច មានទងន់ 450 គីឡូក្រាម ប្រវែង 6,25 ម៉ែត្រ ,វិជ្ឈមាត 0,52 ម៉ែត្រ
និងទំងន់ 1300 គីឡូក្រាម(ទាំងមូល) ,ល្បឿន 880 គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចកំទិច
បាន 1600 គីឡូម៉ែត្រជុំវិញ ។

និងមួយប្រភេទផ្សេងទៀតគឺជាប្រភេទ Storm Shadow បំពាក់លើយន្តហោះចំបាំង GR4
របស់អង់គ្លេស ដែលបង្កើតឡើងដោយក្រុម MBDA របស់អឺរ៉ុប ។ គ្រាប់នីមួយៗមានទំងន់
ជាង មួយតោន ប្រវែង 5 ម៉ែត្រ អាចបាញ់ចំគោលដៅក្នុងរយៈចំង៉ាយ 250 គីឡូម៉ែត្រ ។
គ្រាប់ប្រភេទនេះ អង់គ្លេស យកមកប្រើជាលើកដំបូងនៅក្នុងសង្គា្រម អ៊ីរ៉ាក់ ឆ្នាំ2003 ។

យន្តហោះចំបាំង :
យន្តហោះទំលាក់គ្រាប់បែកប្រភេទ B-2 Spirit ដែលអាចលាក់ខ្លួនបាន របស់អាមេរិច
ចំនួនបីគ្រឿង បំពាក់ដោយគ្រាប់ដែលមានល្បឿនលឿន ក៏បានមានមុខនៅក្នុងការវាយ
ប្រហារ លីប៊ី ផងដែរ ។ យន្តហោះប្រភេទនេះនៅសហរដ្ឋអាមេរិច មានត្រឹមតែ 20 គ្រឿង
ប៉ុណ្ណោះ ។ ក្នុងមួយគ្រឿង មានតំលៃជាង 1ពាន់លានដុល្លាសហរដ្ឋអាមេរិច ។




B2 Spirit ផលិតឡើងដោយក្រុមហ៊ុន Northrop Grumman វាមានសមត្ថភាពអាចកំទិច
បាននូវតំបន់ដែលមានការស្មុកស្មាញ ជាពិសេសតំបន់ដែលស្ថិតនៅជ្រៅៗដូចជាការកប់
នៅក្នុងដីជាដើម ។ យន្តហោះនេះកងទ័ពអាមេរិចយកមកប្រើដំបូងនៅឯសង្គ្រាម Kosovo
ឆ្នាំ 1999 និងបន្ទាប់មកទៀតនៅក្នុងសង្គ្រាម អ៊ីរ៉ាក់ និង Afghanistan ។ ក្នុងនោះក៏មាន
យន្តហោះចំបាំងប្រភេទ F15 និង F16 របស់អាមេរិចផងដែរ ។

ចំពោះបារាំង បានប្រើយន្តហោះចំបាំងប្រភេទ Dassault Rafale 4គ្រឿង និង Mirage 2000
ចំនួន 4គ្រឿងដើម្បីចូលរួមនៅក្នុងការវាយប្រហារ លីប៊ី ផងដែរ ។

Dassault Rafale

Mirage 2000
ចំនែកកងទ័ពអាកាស អង់គ្លេស ប្រើយន្តហោះប្រភេទ Typhoon និង Tornado ដែលហោះ
ហើរពីភាគខាងកើតប្រទេសមកទំលាក់គ្រាប់នៅលីប៊ី ដែលមានចំង៉ាយ 4800 គីឡូម៉ែត្រ
ទាំងទៅនិងមកវិញចំណាយពេលហោះហើរប្រមាណជា 8 ម៉ោង ។

កងទ័ពរបស់ប្រទេស កាណាដា គឺ ប្រើ យន្តហោះប្រភេទ CF-18 Hornet ចំនួន 6គ្រឿង ។
អ៊ីតាលី ចូលរួមដោយប្រើយន្តហោះប្រភេទ Tornado ចំនួន 4 គ្រឿង ។ Belgium ក៏មាន
យន្តហោះប្រភេទ F-16 និងអ្នកបើកបរ ចូលរួមចំនួន 200 នាក់ផងដែរ ។

យន្តហោះជំនួយ :

អាមេរិចបានប្រើយន្តហោះ EA-18G Growler និង យន្តហោះស៊ើបការ P-3 និង EP-3 មុននឹង
ធ្វើការវាយប្រហារ ។ ជាពិសេសគឺមិនអាចអវត្តមានយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក
ប្រភេទ Global Hawk ឡើយ ។ អង់គ្លេសបានប្រើយន្តហោះស៊ើបការណ៍ប្រភេទ Nimrod R1
និង Sentinel R1 ។ ចំនែកបារាំង យកយន្តហោះប្រភេទ Awacs ដើម្បីស៊ើបការណ៍ផងដែរ ។

យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកប្រភេទ Global Hawk របស់អាមេរិច

យន្តហោះស៊ើបការណ៍ប្រភេទ Awacs របស់បារាំង

នាវាចំបាំង :
អាមេរិចមាននាវាចំបាំង ចំនួន 11 គ្រឿង ក្នុងនោះមាន 3 គ្រឿងជានាវាមុជទឹក ប្រភេទ
USS Providence, USS Scranton និង USS Florida និង 2គ្រឿង នាវាបំពាក់គ្រាប់ កាំជ្រួច
មីស៊ីល USS Barry និង USS Stout និង 2 គ្រឿងជាប្រភេទនាវាដែលអាចប្រត្តិបត្តិក្នុងទឹក
ក៏បាន នៅលើគោក ក៏បានប្រភេទ USS Kearsarge និង USS Ponce និងមួយគ្រឿងទៀត
គឺ នាវារបស់ទីបញ្ចារការប្រភេទ USS Mount Whitney ។

និង 14 នាវាផ្សេងទៀតក្នុងនោះមាន 2គ្រឿង បំពាក់គ្រាប់ កាំជ្រួចមីស៊ីល របស់អង់គ្លេស
ប្រភេទ HMS Westminster និង HMS Cumberland និងនាវាមុជទឹក Trafalgar បំពាក់ គ្រាប់
មីស៊ីល ប្រភេទ Tomahawk ។ បារាំងមាននាវាសំរាប់ជាព្រលានប្រភេទ Charles de Gaulle
និងយន្តហោះចំបាំងប្រភេទ Dassault Rafale ជាច្រើនគ្រឿងមកជាមួយនាវានោះស្រាប់
សំរាប់ចូលរួមការវាយប្រហារនេះ ៕

ទិដ្ឋភាពការវាយប្រហាររបស់កងទ័ពប្រទេស ខាងលិចលើប្រទេសលីប៊ី
កងកម្លាំង​លោកខាងលិច​វាយប្រហារ​លើ​លី​ប៊ី​
(ដកស្រង់ពី Vnexpress)
ប្រែសំរួលដោយ: រដ្ឋា