ព័ត៌មានអន្តរជាតិ ៖ ការិយាល័យកណ្តាល ទទួលបន្ទុកគ្រប់គ្រង និងកាត់បន្ថយគ្រោះរាំងស្ងួត ក៏ដូចជា ទឹកជំនន់ របស់ប្រទេសចិន កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍អោយដឹងថា ក្រុមមនុស្ស ដែលជាប្រជាជនរស់នៅខេត្ត Zhejiang និងខេត្តFujian ជាង ៤,៥៦ លាននាក់ បានរងផលប៉ះពាល់អវិជ្ជមាន ដោយសារតែខ្បល់ព្យុះទីហ្វុង Fitow នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស chinadaily ។

គួរបញ្ជាក់ផងដែរថា វត្តមាននៃខ្បល់ព្យុះទីហ្វុងលើកទី ២៣ មួយនេះ បានវាយប្រហារមកលើប្រទេសចិន កាលពីថ្ងៃច័ន្ទកន្លងទៅនេះ វេលាម៉ោង ១ និង ១៥ នាទីទាបភ្លឺ (ម៉ោងក្នុងស្រុកប្រទេសចិន) ដោយនៅក្នុងនោះ វាមានល្បឿនដល់ទៅ ១៥១ គ.ម ក្នុងមួយម៉ោង ។ ក្រុមមនុស្សដែលជាពលរដ្ឋជាង ៤ លាន នាក់ បានទទួលរងនូវផលប៉ះពាល់អវិជ្ជមាន ដោយនៅក្នុងនោះ បានសម្លាប់មនុស្សពីរនាក់ ស្របពេលដែលមានគ្រោះថ្នាក់ធម្មជាតិផ្សេងទៀត កើតឡើងព្រមគ្នាជំនន់ទឹកភ្លៀង ជំនន់ទឹកទន្លេនិងករណីរអិលបាក់ដីជាដើម ។


បើទោះជាកំរិតអាសន្ន ត្រូវបានធា្លក់ចុះមួយកម្រិតក៏ដោយចុះ តែអាជ្ញាធរក្នុងស្រុកនៅតែចេញសេចក្តីប្រកាស ព្រមានអោយប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយកចិត្តទុកដាក់អោយបានខ្ពស់ ស្របពេលដែលខ្បល់ព្យុះមួយផ្សេងទៀត ឈ្មោះ Danas នឹងមានវត្តមានមកដល់ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយនឹងមានការវាយប្រហារមកលើខេត្តមួយចំនួន នឹងអាចបង្កជាព្យុះភ្លៀងថែមទៀតផង៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- យន្តហោះ បង្ខំចិត្តចុះចត តាមបណ្តោយផ្លូវ សាធារណមួយរំពេច ក្រោយគ្រឿងម៉ាស៊ីន មានបញ្ហា (មានវីដេអូ)
- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ
- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)
- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ (មានវីដេអូ)
- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover
- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover
- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover
ដោយ ៖ កុសលប្រភព ៖ xinhuanet