ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស​ ប៊ីប៊ីស៊ី  បានចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែ មិថុនា ឆ្នាំ ២០១៤ នេះថា ប្រទេសកូរ៉េខាងជើង បានប្រ កាសនៅ   ថ្ងៃ  ចន្ទ នេះថា នឹងឃុំខ្លួន អ្នកទេសចរអាមេរិក ពីររូប ក្នុងពន្ធនាគារ ពីបទបង្កសកម្មភាព ទាំង ឡាយ ប្រឆាំងទៅនឹង ប្រទេស កុម្មុយនិស្តមួយនេះ។

/

គួររំឭកថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង   បានចេញ  ផ្សាយថា ជនជាតិអាមេរិកទាំងពីរនាក់នោះ មាន ឈ្មោះ Matthew Miller និង Jeffrey Fowle នឹងកំពុងត្រូវតុលាការសម្រេចទោស ឲ្យជាប់ ពន្ធនាគារ ពី បទចូលទៅក្នុងទឹកដី របស់ប្រទេសកូរ៉េខាងជើង ហើយបង្កសកម្មភាពមួយចំនួន ប្រឆាំងនឹង ប្រទេស នេះ ។    ទោះបីជាយ៉ាង ណា ក៏ដោយ ព័ត៌មានមិនបានបញ្ជាក់ថា តើជនទាំង ពីររូបខាងលើនេះ បាន ប្រព្រឹត្ត បទល្មើសអ្វី ឲ្យច្បាស់លាស់នោះទេ។

/

គួរបញ្ជាក់   ថា លោក  Fowle មានអាយុ ៥៦ឆ្នាំ ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួន ពេល កំពុង បំ ពេញ ដំណើរ ទេសចរណ៍ ក្នុង ខែ មិថុនា នេះ  ។ ដោយឡែកលោក Miller  វិញ មានអាយុ ២៤ ឆ្នាំត្រូវ បានអាជ្ញាធរកូរ៉េខាងជើង ចាប់ខ្លួនដូចគ្នា កាលពី    ខែមេសា ដោយសារលោកបាន ហែក លិខិតឆ្លង​ដែន  របស់ខ្លួន ​ហើយស្រែក ទាមទារ ក្តែងៗនៅនឹងកន្លែងត្រួតពិនិត្យ ដោយសុំ សិទ្ធិជ្រកកោណ នៅ ក្នុងប្រទេសកូរ៉េខាងជើង។ រដ្ឋាភិបាលកូរ៉េខាងជើង បានអះអាង   ថាលោក Miller  បានប្រើប្រាស់ ប្រ ទេស នេះ ជាកន្លែងជ្រកកោណមួយរបស់ខ្លួន៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល