SpaceX បានរៀបគម្រោងនាំមនុស្សចំនួន ១លាននាក់ ឡើងទៅរស់នៅក្នុងផ្ទះកញ្ចក់ លើភពព្រះអង្គារ ក្នុងរយៈពេលពី ៤០-១០០ឆ្នាំខាងមុខ។

/

មហាសេដ្ឋី Elon Musk ស្ថាបនិករបស់ក្រុមហ៊ុន SpaceX

មហាសេដ្ឋី Elon Musk ស្ថាបនិករបស់ក្រុមហ៊ុន SpaceX ឱ្យដឹងថា នឹងនាំមនុស្សឡើងទៅរស់នៅក្នុងផ្ទះកញ្ចក់លើភពព្រះអង្គារ នៅក្នុងកម្មវិធីសួរ-ឆ្លើយនៃវេទិកា Reddit ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៣តុលា នេះបើតាមទំព័រ The Sun។

លោក Elon Musk បង្ហើបឱ្យដឹងថា បណ្ដាមនុស្សដំបូងដែលឡើងទៅរស់នៅលើភពព្រះអង្គារ នឹងរស់នៅ និងដាំដើមឈើក្នុងផ្ទះកញ្ចក់។ ចំណែកមនុស្សយន្តនឹងត្រូវបានប្រើប្រាស់ដើម្បីជីកយករ៉ែ និងធ្វើរូង។

/

ប្រព័ន្ធបាញ់បង្ហោះ​កាំជ្រួច និងយានអវកាស​របស់ SpaceX

លោក Elon Musk ថ្លែងថា “ដោយវិធីនេះ យើងខ្ញុំអាចសាងសង់កន្លែងជាច្រើនដើម្បីធ្វើសកម្មភាពឧស្សាហកម្ម និងចាកចេញពីផ្ទះកញ្ចក់ ឆ្ពោះទៅកាន់ការរស់នៅប្រកប់ដោយពណ៌បៃតង”។

មហាសេដ្ឋីនេះក៏បានបកស្រាយអំពីការចាក់ប្រេងនៅលើភពព្រះអង្គារ។ សារធាតុ Metal ដែលរកបានពីភពក្រហមនេះនឹងត្រូវបានប្រើប្រាស់ជាប្រេងសម្រាប់កាំជ្រួច។

Elon Musk ឱ្យដឹងថា នៅក្នុងអំឡុងពេលផែនដី និងព្រះអង្គារនៅជិតគ្នាបំផុត (កើតឡើងក្រោយ ២៦ខែម្ដង) ក្រុមហ៊ុននេះនឹងបង្កើនការហោះហើរទ្វេដង រហូតដល់ទីក្រុងនៅលើភពព្រះអង្គារអាចរីកចម្រើនដោយខ្លួនឯង។

/

ដំណើរហោះហើរទៅកាន់ភពព្រះអង្គារនឹងប្រើប្រាស់​យានអវកាស​ខ្នាតធំ

មហាសេដ្ឋី Elon Musk អះអាងថា ទីក្រុងនេះនឹងត្រូវការមនុស្សប្រហែល១លាននាក់ដើម្បីអាចរក្សាតុល្យភាពបានល្អ ហើយមហិច្ឆតានេះអាចនឹងក្លាយជាការពិតក្នុងរយៈពេលពី ៤០-១០០ខាងមុខ។

SpaceX ឧទ្ទេសនាម​អំពី​ប្រព័ន្ធ​ហោះហើរអន្តរភព​របស់ខ្លួន

លោក Elon Musk ធ្លាប់បាននិយាយថា “ខ្ញុំចង់ប្រែក្លាយការរស់នៅលើភពព្រះអង្គារឱ្យទៅជារឿងសាមញ្ញ ហើយអ្នកណាៗក៏អាចទៅកាន់ភពព្រះអង្គារបាន ឱ្យតែពួកគេចង់”។

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail