មុនពេលក្លាយជាមនុស្សពេញសិទ្ធិរបស់ Microsoft បុគ្គលិក Nokia នៅជ្រលងភ្នំ Silicon បាននាំគ្នាទៅជួបជុំក្នុងហាងមួយ ដើម្បីនិយាយពាក្យលា ចំពោះក្រុមហ៊ុនដែលពួកគេធ្លាប់បានប្រឹងប្រែងធ្វើការ ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។

/

ពិធីជប់លៀង​ចុង​ក្រោយ​របស់​បុគ្គលិក Nokia (រូប ៖ John Kneeland)

 

ក្នុងថ្ងៃធ្វើការចុងក្រោយ (ថ្ងៃទី ២៤ កន្លងទៅ (អាមេរិក)) ក្រោមឈ្មោះមនុស្សរបស់ Nokia ក្រុមបុគ្គលិករបស់ក្រុមហ៊ុននេះ នៅជ្រលងភ្នំ Silicon បាននាំគ្នាទៅជប់លៀងជាលើកចុងក្រោយ មុននឹងនិយាយពាក្យលា។ បុគ្គលិកជាច្រើន ថែមទាំងបានសម្ដែងនូវអារម្មណ៍របស់ខ្លួន នៅលើបណ្ដាញសង្គម។ ចែករំលែក នៅលើ blog របស់ខ្លួន លោក John Kneeland ដែលជាអគ្គនាយកផ្នែកផលិតផល និងអភិវឌ្ឍកម្មវិធី របស់ Nokia សរសេរថា ៖ “ថ្ងៃស្អែក ខ្ញុំនៅតែជាបុគ្គលិករបស់ Nokia ហើយនៅតែជា Nokia ក្រោមកំដៅរបស់ California ។ ប៉ុន្ដែ មិត្តរួមការងាររបស់ខ្ញុំមួយចំនួន នឹងចាកចេញ។ ថ្ងៃនេះ យើងបានចែករំលែកអ្វីទាំងអស់ ជាមួយគ្នា។ ចំណែកស្អែកឡើង នឹងលែងមានអ្វីទៀតហើយ ក្រៅតែពីអនុស្សាវរីយ៍”។កាលពីថ្ងៃទី ២៥ Microsoft ប្រប្រាស់ថា សម្រេចបាននូវបែបបទចុងក្រោយនៃការទិញយកស្ថាបនឧបករណ៍ចល័ត Nokia បន្ទាប់ពីរៀបចំ ក្នុងរយៈបេល ៧ខែកន្លង។ យោងតាម Bloomberg តម្លៃពិតដែល Microsoft ត្រូវចំណាយទៅលើ Nokia អាចខ្ពស់ជាង ៧,៥ពាន់លានដុល្លារ ដែលធ្លាប់ត្រូវបានប្រកាស កាលពីខែកញ្ញា ឆ្នាំទៅ។ បុគ្គលិក Nokia ប្រហែល ៣០០០០នាក់ នឹងត្រូវបានបញ្ជូនទៅកាន់ Redmond, Washington ជាការិយាល័យកណ្ដលរបស់ Microsoft ។ ក្រោយពីបានបញ្ចូលគ្នា ផ្នែកទូរស័ព្ទរបស់ Nokia នឹងត្រូវបានប្ដូរឈ្មោះទៅជា Microsoft Mobile ។ប្រការខាងលើនេះ បានបណ្ដាលឱ្យបុគ្គលិក Nokia ជាច្រើន មានការស្ដាយស្រណោះក្រុមហ៊ុនរបស់ខ្លួន ក្នុងនោះ ក៏មានលោក John Kneeland ។ បុរសរូបនេះ ថ្លែងថា Nokia ផ្ដល់ឱកាសដល់គាត់ ដើម្បីបញ្ចេញស្នាដៃ បន្ទាប់ពី HP បានដួលរលំ។ ហើយក្រោយមក John Kneeland ក៏ទទួលបានជោគជ័យ។ផ្ទុយពីការស្ដាយស្រណោះ បុគ្គលិកមួយចំនួនរបស់  Nokia នៅតែរក្សាភាពជឿជាក់ក។ Chris Hollis ដែលជាអគ្គនាយកផ្នែកឃោសនាការរបស់  Nokia បានសរសេរនៅលើបណ្ដាញ Twitter ដោយបង្ហាញអំពីភាពរំភើប ពេលជិតបានក្លាយជាសមាជិករបស់ Microsoft ។ យ៉ាងនេះក្ដី លោកក៏នៅតែមានអារម្មណ៍ស្រណោះ ចំពោះ  Nokia ។

 /លោក Chris Hollis សរសេរ​នៅ​លើ​ទំព័រ Twitter របស់​ខ្លួន

ទំព័រ Bloomberg ឱ្យដឹងថា  Nokia កំពុងវាយតម្លៃឡើងវិញនូវយុទ្ធសាស្ដ្រសម្រាប់អនាគត់នៃក្រុមហ៊ុន នៅពេលលែងមានផ្នែកទូរស័ព្ទ។ ក្រោយការទិញដូរជាមួយ Microsoft ប្រាក់ចំណូល ៩០% របស់ Nokia នឹងបានមកពីប្រព័ន្ធស្ថានិយមូលដ្ឋាន (base station) ជាផ្នែកមួយរបស់ស្ថាបនព័ត៌មានចល័ត GSM, អង់តែន, ឧបករណ៍បណ្ដាញផ្សេងៗ ក៏ដូចជាសេវាកម្មទាក់ទិននឹងក្រុមហ៊ុនអ៊ិនធឺរណិត។ ក្នុងផ្នែកនេះ Nokia នឹងប្រជែងជាមួយ Ericsson (ស៊ុយអ៊ែត) , Alcatel-Lucent (បារាំង) និង Huawei (ចិន)។ ក្រៅពីនេះ Nokia ក៏នៅមានផ្នែកផែនទីឌីជីថល និងផ្នែកគ្រប់គ្រងប័ណ្ណប៉ាតង់។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Mobile88/Bloomberg