ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិឥណ្ឌូនេស៊ីមួយរូប ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារដល់ទៅ ១០ឆ្នាំ ក្រោយរងនូវការចោទប្រកាន់ពីបទវាយប្រហារភារវកម្ម បំផ្ទុះគ្រាប់បែក និងបាញ់សម្លាប់ មនុស្សអំឡុងខែ មករា កន្លងទៅនេះ នៅឯទីក្រុង Jakarta ។
របាយការណ៍បញ្ជាក់ឲ្យដឹងថា ពលរដ្ឋស្លូតត្រង់ ៤រូបត្រូវបានសម្លាប់ ក្នុងហេតុការណ៍វាយប្រហារ ភារវកម្មដ៏អាក្រក់បំផុតប្រចាំឆ្នាំមួយនេះ ។ ស្ថិតនៅក្នុងវ័យ ២៣ ឆ្នាំ លោក Dodi Suridi ដែលត្រូវ ជាជនជាប់ចោទនោះ ត្រូវបានគេបញ្ជាក់ឲ្យដឹងថា រូបលោកគឺជាអ្នកគាំទ្រ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ខណៈរូបលោកជាបេក្ខភាពដែលបានជួយផលិតគ្រាប់បែក ក្នុងការប្រើប្រាស់វាយប្រហារភារវកម្មអំឡុងខែមករា។ ជនជាប់ចោទរូបនេះ បានទទួលស្គាល់នូវការចោទប្រកាន់ តាមរយៈសេចក្តីសម្រេចពីតុលាការ ហានិភ័យក្នុងការក្លាយខ្លួនជាភារវករ ។
ប្រភពបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការវាយប្រហារភារវកម្ម កាលពីអំឡុងខែមករាកន្លងទៅនោះ ក្រុម សកម្មប្រយុទ្ធ ៥នាក់ ត្រូវបានប៉ូលីសសម្លាប់ ខណៈអ្នកដែលជាប់ពាក់ព័ន្ធ ៤០នាក់ផ្សេងទៀតត្រូវ បានចាប់ឃាត់ខ្លួន ។ ព្រះរាជអាជ្ញា គូសបញ្ជាក់ឲ្យដឹងថា ជនជាប់ចោទ Suridi បានជួយផលិត គ្រាប់បែកនិងប្រគល់ទៅឲ្យក្រុមអ្នកវាយប្រហារ បំផ្ទុះគ្រាប់បែកសម្លាប់សាធារណជន ។ ជាការ ពិត ជនជាប់ចោទ Suridi ត្រូវបានចាប់ឃាត់ខ្លួន មួយថ្ងៃក្រោយការវាយប្រហារ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី