រុស្ស៊ី កំពុងតែអភិវឌ្ឍយន្ដហោះគ្មានមនុស្សបើក ដែលមានសមត្ថភាពស្វែងរកបណ្ដាប្រភេទ យន្តហោះចម្បាំងដែលពិបាករកឃើញដោយរ៉ាដាធម្មតា ឧទាហរណ៍ដូចជា យន្តហោះចម្បាំង F35 របស់អាមេរិកជាដើម។

/

យន្ដហោះគ្មានមនុស្សបើក ដែលគេហៅថា UAV

ដំណឹងនេះត្រូវបានតំណាងក្រុមហ៊ុន KRET ឧទ្ទេសនាមនៅក្នុងពិព័រណ៍ផ្នែកអាកាសចរណ៍ MAKS។ កាសែត Flightglobal សរសេរថា ៖ យោងតាមអគ្គនាយករកទីពីរនៃក្រុមហ៊ុន KRET លោក Vladimir Mikheyev ឱ្យដឹងថា ប្រភេទយន្តហោះនេះ គឺជាយន្តហោះគ្មានមនុស្សបើកសម្រាប់យោធា ដែលមានបច្ចេកវិទ្យាខ្ពស់ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនយន្តហោះ UAC។

ក្រុមហ៊ុន KRET គឺជាអ្នកទទួលខុសត្រូវក្នុងការផ្គត់ផ្គង់បណ្ដាញពត៌មានទំនាក់ទំនងមូលដ្ឋាន រ៉ាដា បណ្ដាញការពារខ្លួនសម្រប់ UAV និងស្ថានីយគ្រប់គ្រងនៅលើដី។

យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានអភិវឌ្ឍឡើងដើម្បីស្វែងរកបណ្ដាយន្តហោះបំបាំងខ្លួន  ពោលគឺវាប្រហាក់ប្រហែលនឹងគម្រោង Divine Eagleរបស់ចិន។ លោក Vladimir Mikheyev ថ្លែងថា គម្រោងដែលចិនអភិវឌ្ឍ គឺបានមកពី ការខ្ចី ពីរុស្ស៊ី និងអាមេរិក។

/

កាសែត Flightglobal សង្កត់ធ្ងន់ថា គោលដៅ​របស់រុស្ស៊ី ក្នុងការផលិតយន្តហោះនេះ គឺដើម្បីស្វែងរកយន្តហោះគ្មានមនុស្សបើក F22, F35 និងយន្តហោះទម្លាក់គ្រាប់បែក B2 របស់សហរដ្ឋអាមេរិក។

កាលពីខែកក្កដាកន្លងទៅ ប្រទេសចិន ក៏បានប្រកាសអំពីការសាកល្បងយន្តហោះគ្មានមនុស្សបើកប្រភេទធំជំនាន់ថ្មី ដែលមានឈ្មោះថា Divine Eagle មានលទ្ធភាពរកឃើញយន្តហោះយកការណ៍ F35 របស់អាមេរិក។

បើទោះជាត្រូវបានរុស្ស៊ី និងចិន វាយតម្លៃខ្ពស់​ ប៉ុន្តែ F35 ត្រូវបានភាគីអាមេរិក អះអាងថា ខ្សោយ។ ក្នុងនោះ អ្នកវិភាគដែលមានជំនាញខាងការពារជាតិអាមេរិក និយាយថា សូម្បីតែ MiG21 របស់ សូវៀត ក៏អាចកំទេច F35 នេះបាន។

/

យន្ដហោះចម្បាំង F35 របស់អាមេរិក ដែលអាចហោះឡើងត្រង់ពីដី និងបំបាំងខ្លួនពីរ៉ាដា

ក្រៅពីនេះ ការពិសោធសាកល្បងនានា រួមនឹងបញ្ហាបច្ចេកទេសដែលបានកើតឡើង បានធ្វើឱ្យក្រុមអភិវឌ្ឍ ត្រូវអូសបន្លាយពេលក្នុងការបំពាក់ F35 ទៅឱ្យកងយោធាអាមេរិក ដល់ទៅ ៤ឆ្នាំ ពោលគឺពួកគេត្រូវកែលំអចំនុចខ្សោយឡើងវិញ ចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៩៕

ប្រែសម្រួលដោយ ៖ តារាប្រភព​ ៖​ sputniknews