អាមេរិក អង់គ្លេសនិងបារាំងបានធ្វើការវាយប្រហារលើប្រទេសលីប៊ី តាមផ្លូវអាកាសនិង
កាំជ្រួចបណ្តែត Tomahawk ជាហេតុនាំអោយមានការឆ្លើយតបទាំងកំហឹងពី Gadhafi
ដែលបាននិយាយថាតំបន់មេឌីទែរ៉ាណេបានក្លាយជាសមរភូមិ។

កងកម្លាំងអាមេរិកនិងអង់គ្លេសបានបាញ់កាំជ្រួច Tomahawk ប្រហែល 112ដើមដាក់ទី
តាំងយោធា Gadhafi នៅពីរថ្ងៃបន្ទាប់ពី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីសំរេចចិត្តក្រោម ការគាំទ្រពីអារ៉ាប់។
សារព័ត៌មាន Gadhafi បាននិយាយថាយន្តហោះលោកខាងលិចបានទម្លាក់គ្រាប់ លើ
គោលដៅស៊ីវិលនៅក្រុងទ្រីប៉ូលី ដោយបង្កអោយស្លាប់និងរបួសក្នុងពេលអ្នកនាំពាក្យ
យោធាក៏បាននិយាយថា ការវាយប្រហារត្រូវចំធុងប្រេងរបស់ក្រុមឧទ្ទាមនៅទី
ក្រុងមីសរ៉ាតា ។
ទូរទស្សន៍រដ្ឋលីប៊ីបាននិយាយថាយន្តហោះបារាំងមួយត្រូវបានបាញ់ ធ្លាក់នៅទ្រីប៉ូលី តែ
យោធាបារាំងបានធ្វើការបដិសេធភ្លាមៗ។
លោក Gadhafi បានប្រកាសថ្កោលទោសការវាយប្រហារនេះដោយចាត់ទុកថាជា ការ
ឈ្លានពានដ៏ព្រៃផ្សៃនិងមិនត្រឹមត្រូវ ។លោកបានប្តេជ្ញាធ្វើការ សងសឹកលើគោលដៅ
យោធានិងស៊ីវិលនៅមេឌីទែរ៉ាណេដែលលោកបាននិយាយថាបានក្លាយជា សមរភូមិពិត ។
លោក Gadhafi បានប្រកាសដល់ប្រជាជនថា ឃ្លាំងអាវុធត្រូវបានបើកទ្វារ ប្រជាជនលីប៊ីទាំង
អស់ត្រូវកាន់អាវុធ ដើម្បីប្រយុទ្ធជាមួយ កងកម្លាំងលោកខាងលិច។
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ាបាននិយាយថាលោកបានអនុញ្ញាតអោយមាន
ប្រតិបត្តិការនេះដែល មានឈ្មោះថា Odyssey Dawn។លោកបាននិយាយពីប្រទេសប្រេស៊ីល
ថាថ្ងៃនេះខ្ញុំ បានអនុញ្ញាតអោយកងកម្លាំងប្រដាប់អាវុធអាមេរិកចាប់ផ្តើមសកម្មភាពយោធា
មានកំរិតនៅលីប៊ី ។
ឧត្តមសេនីយ៍ នាយសេនាធិការចំរុះអាមេរិកបាននិយាយថា កាំជ្រួចដំបូងត្រូវបានបាញ់ចេញ
ពីយន្តហោះបារាំងនៅម៉ោង 19ម៉ោងសកល ។
ចំនែកនាវាមុជទឹករបស់អង់គ្លេសមួយក៏បានចូលរួមជាមួយនាវាអាមេរិកដទៃទៀតនៅក្នុងការវាយប្រហារ ដោយក ាំជ្រួចនេះដែរ។
ចំណែកអគ្គលេខាអង្គការសហប្រជាជាតិលោក បានគីមូនបាននិយាយថាមេដឹកនាំលីប៊ី
បានទូរស័ព្ទទៅរំខានលោកទាំងយប់និង បានជម្រាបលោកថាលីប៊ីបានគោរពសេចក្តី
សំរេចចិត្តរបស់ អង្គការសហប្រជាជាតិទាំងស្រុងហើយនឹងមានការឈប់បាញ់ជាបន្ទាន់។
តែ ក្នុងពេលដំណាលគ្នា ពួកគេបានវាយប្រហារទីក្រុងបេងហាហ្ស៊ី ផងដែរ ៕