កាលពីព្រឹកម៉ិញ(19/03/2011) នៅឯ Kesennuma ខេត្ត Miyagi ក្រុមអ្នករុករកជនរងគ្រោះ
នៅតាមបំណែកអាគារបានរកឃើញអ្នកដែលនៅមានជីវិតរស់រានម្នាក់ទៀតដែលមិនគួរ
អោយនឹកស្មានដល់ថា អាចនៅមានជិវិតបន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេល 8ថ្ងៃមក
ហើយ ។

តាមការអោយដឹងពីក្រុមអ្នកជួយសង្គ្រោះបាននិយាយថាជនដែលនៅរស់រានមានជីវិតនោះ
មានអាយុប្រហែល 20 ឆ្នាំភេទប្រុស គាត់បានបន្តថាពិតជាមិនគួរអោយជឿសោះដែលពួក
គាត់អាចរកឃើញអ្នកដែលនៅមានជីវិតបន្ទាប់ពីបានកប់នៅក្រោមគំនរបែកបាក់ និង ដាច់
ទឹក ដាច់បាយអស់រយៈពេល 8 ថ្ងៃ មកនេះ ។ បុរសដែលត្រូវបានជួយសង្រ្គោះនោះមិនអាច
និយាយបានទេ តែពួកគាត់រកឃើញដោយសារបានលឺសំលេង ដែលចេញពីក្រោមគំនរបាក់
បែក ដែលបុរស ម្នាក់នោះព្យាយាមធ្វើជាសញ្ញាដល់ក្រុមអ្នករុករក ។

បុរសនោះបាននាំទៅមន្ទីរពេទ្យជាបន្ទាន់បន្ទាប់ពីបានជួយសង្គ្រោះចេញពីគំនរបាក់បែក ៕