រូបសំណាកអាក្រាតកាយមួយរបស់លោកស្រី Hillary Clinton បានបង្ហាញខ្លួននៅខាងក្រៅចំណតរថភ្លើងក្រោមដីនៅក្រុង New York នាំឱ្យមានការប៉ះទង្គិចគ្នា បន្ទាប់ពីស្ដ្រីម្នាក់ច្រានវាឱ្យដួល និងអង្គុយពីលើ។

/

រូបសំណាកដែលមានទំហំស្មើនឹងមនុស្សពិតរបស់បេក្ខភាពប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ បានបង្ហាញខ្លួនកាលពីថ្ងៃទី ១៨តុលា នៅខាងក្រៅចំណតរថភ្លើងក្រោមដី នៅតំបន់ Manhattan ក្រុង New York។

/

យោងតាមទំព័រ NBC រូបសំណាកនេះបង្ហាញអំពីលោកស្រី Clinton ពាក់អាវ blouse ពើងទ្រូង និងមានបុរសម្នាក់ពាក់អាវ vest ត្រូវបានគេជឿថាជាបុគ្គលិកធនាគារនៅក្រុង Wall អើតក្បាលចេញពីខាងក្រោយ ក្នុងពេល លោកស្រី Clinton កំពុងលើកដៃ។

ជាមួយនឹងបណ្ដាសំបុត្រនៅក្បែរជើង រូបសំណាកនេះបង្ហាញនូវការរិះគន់ខ្លាំងក្លាចំពោះយុទ្ធនាការរបស់ Hillary Clinton ក្នុងនោះ មានការចោទប្រកាន់លោកស្រីថា បានបង្ហាញអំពីភាពស្និទ្ធស្នាលជាមួយនឹងធនាគារក្រុង Wall ព្រោះលោកស្រីធ្លាប់ទទួលបានប្រាក់នៅពេលសំដែងសុន្ទរកថា នៅឯបណ្ដាធនាគារ ដូចជា Goldman Sachs ជាដើម។

/

ស្ដ្រីម្នាក់ មានការខឹងសម្បារខ្លាំង និងបានរុញផ្ដួលរូបសំណាកនេះ ព្រមទាំងបានវាយបំបែកកន្លែងខ្លះរបស់រូបសំណាក និងអង្គុយពីលើ នៅវេលាម៉ោងប្រហែល ៧ព្រឹក ខណៈដែលជាងចម្លាក់ដែលគេមិនស្គាល់អត្តសញ្ញាណ រួមនឹងបុរសម្នាក់ទៀត ប្រឹងប្រែងដើម្បីជួយការពាររូបសំណាក់ នេះបើតាមសំដីរបស់សាក្សី។ ស្ដ្រីខាងលើបានប្ដឹងទៅកាន់នគរបាល ហើយជាងចម្លាក់នេះត្រូវស្នើឱ្យរើចេញ។ កន្លះម៉ោងក្រោយមក រូបសំណាកនេះត្រូវបានគេយកចេញពីកន្លែងកើតហេតុ។

/

រូបសំណាក​លោក Donald Trump

នេះគឺជាលើកទីពីរហើយដែលមានរូបសំណាកអាក្រាតកាយ ស្ដែងអំពីបេក្ខភាពប្រធានាធិបតី បង្ហាញខ្លួននៅខាងក្រៅចំណតរថភ្លើងក្រោមដីនៅ Manhattan ក្នុងអំឡុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតកំពុងត្រូវបានធ្វើឡើង។ កាលពីខែសីហា រូបសំណាក Donald Trump (Donald Trump គឺជាបេក្ខជនប្រធានាធិបតីអាមេរិក មកពីបក្សសាធារណរដ្ឋ) អាក្រាកកាយមួយ ក៏ត្រូវបានគេលើកឡើង តែក្រោយមកក៏ត្រូវសមត្ថកិច្ចក្រុងរើចេញ៕

ប្រែសម្រួល ៖ បុត្រាប្រភព ៖ NBC/ Independent