ភ្នំពេញ ៖ កូនប្រុសជានិស្សិត​ឆ្នាំ​ទី​១ សាលា​កសិកម្ម​ចំការ​ដូង​ចងក​សម្លាប់ខ្លួន ដោយ​យក​ក្រមា​ទៅ​ចងក​សម្លាប់​ខ្លួនឯង​នៅក្នុង​បន្ទប់​ផ្ទះជួល កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំ​ណុ​បន្ទប់​លេខ​៥ ផ្ទះជួល​ស្ថិតនៅ​ក្បែរ​សាលា​ក​សិកម្ម​ចំការ​ដូង​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា​ អាត សំអាង អាយុ​១៩​ឆ្នាំ​ជា និស្សិត​ឆ្នាំ​ទី​១ ។ 

នៅក្នុងនោះផងដែរ ម្តាយរបស់ជនរងគ្រោះ បានថ្លៃប្រាប់ប៉ូលីសថា សង្ស័យតែមកពីកូនប្រុសរបស់ខ្លួនខំរៀនខ្លាំងពេករហូត​មាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ ទើបសម្រេចចិត្តចង ក សម្លាប់ខ្លួនបែបនេះ ។ 

ម្តាយរបស់ជនរងគ្រោះបន្តទៀតថា  មួយរយៈពេលក្រោយមកនេះ កូនប្រុសរបស់គាត់បានិយាយថា ​តូចចិត្ត​រៀន​មិនទាន់​គេ ព្រោះ​រយៈពេល ប៉ុន្មាន​សប្ដាហ៍​កន្លងមក​នេះ ការនិយាយស្ដី​ដូចជា​មិនសូវ​ប្រក្រតី និង​ចេះតែ​ត្អូញត្អែរថា តូចចិត្ត​រៀន​មិនទាន់​គេ ៕

/

/

ដោយ ៖ គន្ធា

ប្រភព ៖ FB