ប្រហែលជាត្រូវរង់ចាំអស់ជាច្រើនម៉ោង ឬអាចជាច្រើនថ្ងៃ ដើម្បីទិញបាន iPhone ស៊េរីថ្មីក្នុងថ្ងៃបើក លក់ដំបូង អ្នកគាំទ្រផលិតផល Apple (iFan) ស្ទើរតែទាំងអស់សុទ្ធតែបង្ហាញឲ្យឃើញនូវ អារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ពេលដែលទទួលបាន ស្មាតហ្វូនថ្មីនេះ កាន់នៅក្នុងដៃ។
កាលពីថ្ងៃម្សិលមិល (១៩ កញ្ញា) iPhone 6 និង iPhone 6 Plus ត្រូវបានបើកដាក់លក់ជាផ្លូវការ នៅលើ ទីផ្សារចំនួន ១០ ដំបូងគេ។ បណ្តារូបភាពខាងក្រោមនេះ នឹងបង្ហាញដល់ប្រិយមិត្តទាំងអស់គ្នា បាន ឃើញនូវទិដ្ឋភាពដ៏រីករាយ នៃបណ្តាអ្នកទិញបាន iPhone ស៊េរីថ្មីទាំងពីរ ដំបូងគេ ក្នុងថ្ងៃបើកលក់ ដំបូងគេនេះ។
អតិថិជនមានឈ្មោះ Patrick Tuntland បានលើក iPhone 6 ដែលខ្លួនទើបតែទិញបានឡើងលើ នៅពេលដើរចេញពី Apple Store នៅ Palo Alto, California ក្រោមការឈរអមផ្លូវរបស់បណ្តាបុគ្គលិក នៅទីនោះ

កាលពីថ្ងៃម្សិលមិញនេះផងដែរ មុនម៉ោងដាក់លក់ជាផ្លូវការ លោកនាយកប្រតិបត្តិ Apple Tim Cook ក៏បានមានវត្តមាននៅក្នុងហាងនេះ ដើម្បីចែករំលែកភាពសប្បាយរីករាយ ជាមួយបុគ្គលិក
ម្នាក់ក្នុងចំណោមមនុស្សដំបូងផ្សេងទៀត ដែលទិញបាន iPhone ស៊េរីថ្មីនៅ Apple Store Pasadena, California
នេះគឺជាអារម្មណ៍អ្នកដំបូងគេ ដែលទិញបាន iPhone 6 នៅ Apple Covent Gardens, London, ប្រទេសអង់គ្លេស
នៅបារាំងឯណោះវិញ អារម្មណ៍អ្នកទិញបាន iPhone ស៊េរីថ្មីដំបូងគេ ដូចជាមិនសូវសប្បាយរីករាយ រំភើបកញ្ជ្រោលខ្លាំង
បណ្តាអ្នកទិញបាន iPhone ស៊េរីថ្មីដំបូងគេ នៅប្រទេសជប៉ុន
ហើយនេះគឺជាមនុស្សដំបូងគេ ដែលទិញបាន iPhone ស៊េរីថ្មីដំបូងគេ នៅប្រទេសអូស្រ្តាលី ដោយសារតែពេលវេលាមានភាពខុសគ្នា តាមតំបន់ គាត់ក៏ត្រូវបានគេចាត់ទុកថា ជាមនុស្សដំបូងគេ ដែលទិញបាន iPhone ថ្មីនៅលើពិភពលោកផងដែរ
ប្រែសម្រួល៖ សិលាប្រភព៖ kenh14