វីដេអូមានរយៈពេល ជាង ១នាទី ដែលថតពីសកម្មភាពកូនអ្នកមាននៅតៃវ៉ាន់រំលោភនារីរងគ្រោះ បានក្លាយជាឧបសគ្គប្រឆាំងនឹងការបដិសេធរបស់កូនអ្នកមានរូបនេះ ថានារីទាំងនោះ បានស្ម័គ្រចិត្ត។

បន្ទាប់ពីបានចេញមកសារភាព កូនអ្នកមាននៅតៃវ៉ាន់ ឈ្មោះ Li Zongrui គ្រាន់តែសារភាពថាខ្លួនបានរួមភេទជាមួយនឹងនារីជាច្រើននាក់ ក្នុងនោះមានទាំងតារាចិន ៣១នាក់ផងដែរ ប៉ុន្ដែLi Zongrui ​បានអះអាងថា ពួកនារីទាំងនោះ សុទ្ធតែស្ម័គ្រចិត្ត គឺមិនមានការបង្ខិតបង្ខំ ដាក់ថ្នាំឬចាប់រំលោភនោះឡើយ។

width=489

 

 

 

 

 

 

 

 

 ទោះយ៉ាងនេះក្ដី រូបភាពក្ដៅសាច់ និងវីដេអូសិចមួយចំនួន ក្នុងចំណោមវីដេអូ និងរូបសិចរាប់មិនអស់របស់ Li Zongrui  ត្រូវបានគេបង្ហោះនៅតាមគេហទំព័រ ងងឹត នៅប្រទេសចិន កាលពីពេលថ្មីៗនេះ បានធ្វើអោយការបដិសេធរបស់ Li Zongrui ​លេងមានប្រសិទ្ធិភាព។

យោងតាមប្រភពព័ត៌មានពីនគរបាល អោយដឹងថា ក្នុងចំណោមវីដេអូក្ដៅសាច់ជាច្រើនរបស់ Li Zongrui ដែលត្រូវបានគេបង្ហោះលើប្រព័ន្ធអ៊ីនធើរណែត គេឃើញមាននារីចំនួន ៦នាក់ ក្នុងចំណោមនារីរាប់សិបនាក់ដែលធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយ Li Zongrui គឺមានអាការៈមិនដឹងខ្លួន ស្រវឹងជោក។ ក្នុងពេលរួមភេទ នារីទាំង ៦រូបខាងលើនេះ បានបញ្ចេញកាយវិការប្រឆាំង និងស្រែកខ្លាំងៗថា កុំៗ ផងដែរ។

/

ក្រៅពីនេះ នៅក្នុងវីដេអូខ្លីមួយទៀត គេឃើញមានទិដ្ឋភាពនារីម្នាក់បដិសេធនឹងការបង្ខិតបង្ខំរបស់ Li Zongrui ដោយស្រែកថា មិនបានទេ! ដល់ថ្ងៃមករដូវហើយ! ប៉ុន្ដែ Li Zongrui មិនឈប់នោះទេគេនៅតែបន្ដរហូតបានសម្រេច។

បច្ចុប្បន្ន Li Zongrui កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ៣០ឆ្នាំ នៅពេលមាននារីរងគ្រោះចំនួន ១០នាក់ បានដាក់ពាក្យប្ដឹង។ រយៈពេលនៃការជាប់ពន្ធនាគាររបស់ Li Zongrui អាចនឹងត្រូវកើនឡើង​ ប្រសិននារីរងគ្រោះផ្សេងទៀតសុខចិត្តប្ដឹងកូនអ្នកមានរូបនេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ k14