ព័ត៌មានជាតិ ៖ មេដឹកនាំរដ្ឋាភិបាលបីប្រទេសក្នុងចំណោម៤ប្រទេស នៃមហាអនុតំបន់មេគង្គ (Mekong Sub-region) នៅថ្ងៃសុក្រនេះធ្វើដំណើរមកគោរពព្រះវិញ្ញាណក្ខន្ធដោយផ្ទាល់ថា្វយព្រះបរមសពអង្គ សម្តេចឪ នៅព្រះបរមរាជវាំងនារាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា មេដឹកនាំទាំងបីប្រទេសនោះរួមមាន ៖ នាយករដ្ឋមន្រ្តីថៃឡង់ដ៏ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា , នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀង តាន់យ៉ុង និង នាយករដ្ឋមន្រ្តីឡាវ លោក ថងស៊ីង ថាំម៉ាវង់ នឹងចាប់ផ្តើមចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ នៅវេលាល្ងាចម៉ោង៣.០០នេះ។
បណ្តាប្រទេសជាច្រើនជាមិត្តរបស់កម្ពុជា បានផ្ញើចូលរួមរំលែកព្រះរាជមរណទុក្ខដ៏ក្រៀមក្រំនេះ ដោយបានចាត់ទុកអង្គសម្តេចថា ជាវីរៈគំរូនៃការដឹកនាំប្រទេស ក្នុងការទាមទារឯករាជ្យនិងឯកភាពជាតិកម្ពុជា ជាពិសេសជាព្រះបិតាស្ថាបនិក ទំនាក់ទំនងរបស់ប្រទេសផងខ្លួន ជាមួយកម្ពុជាផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ radioaustralia