នៅឆ្នេរខ្សាច់នៃកោះមួយឈ្មោះ Bruny នៃរដ្ឋ Tasmanian ក្រុង Hobart ប្រទេសអូស្រ្តាលី
មានកប៉ាល់ទេសចរណ៍មួយបានធ្វើដំណើរឆ្លងកាត់នៅទីនោះ ក៏បានឃើញហ្វូងត្រីបាឡែន
កំពុងតែជាប់នៅលើវាលខ្សាច់ ។ ដោយឃើញនូវហេតុការណ៍នោះគេក៏បានប្រាប់ដល់ក្រុម
អ្នកជួយសង្រ្គោះអោយមកយ៉ាងឆាប់រហ័ស ផងដែរ ។
ក្រុមអ្នកសង្រ្គោះទាំងនោះខិតខំជួយសង្រ្គោះ ប៉ុន្តែបានតែចំនួន 11 ក្បាលប៉ុណ្ណោះ ចំនែក
21 ក្បាលទៀតត្រូវបានងាប់ ។ ត្រីបាឡែនទាំងនោះ ជាប់នៅលើវាលខ្សាច់ដោយសារតែ
ទឹកសមុទ្រមានលំនាចលឿនដែលជាហេតុ ហ្វូងត្រីទាំងនោះហែលមិនទាន់ ៕