
មានមនុស្សជាច្រើនបានតាមស្វែងរកសមាជិកគ្រួសារដែលបានបាត់ខ្លួនបន្ទាប់ ពីមានទឹករលកយក្សស៊ូណាមិកាលពីថៃ្ងទី11 ខែមីនា កន្លងទៅនេះ។
ទឹករលកយក្សនេះបានគំរាមគំហែងដល់ខេត្តមីយាជី(Miyagi) ខេត្តអ៊ីវ៉ូត (Iwate) ខេត្តភូគូស៊ីម៉ា(Fukushima) ខេត្តតូស៊ីជី (Tochigi) និង ខេត្តអ៊ីបាកាគី(Ibaraki)។
ICRC គឺជាគេហទំព័រដែលមានការទំនាក់ទំនងជាមួយ កាកបាទក្រហមប្រទេសជប៉ុន
និង ជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅជុំវិញពិភពលោក។
គោលបំនងនៃគេហទំព័រគ្រួសារនេះ គឺធើ្វយ៉ាងណាដើម្បីជួយសែ្វងរកមនុស្សដែលបាត់ខ្លួន។
ICRCគឺជាគេហទំព័រ ដែលអាច ផ្លាស់ប្តូរព័ត៍មានទៅវិញទៅមកបាន សំរាប់ការស្វែងរកមនុស្សដែលបាត់ខ្លួន។នៅលើគេហទំព័រនេះ លោកអ្នកក៏អាចតាមដានទស្សនានូវព័ត៍ថ្មីៗផង ដែលមានអាស័យដ្ឋាន
http://www.icrc.org