បសុពេទ្យបានឱ្យដឹងថា មាន់ឈ្មោលមួយក្បាលឈ្មោះ Sarah អាចរស់នៅបានរហូតដល់ ៨ឆ្នាំទៀត ដូច្នេះ ម្ចាស់របស់វា គឺអ្នកស្រី Lennon ក៏ត្រូវចំណាយពេល ៨ឆ្នាំទៀតដែរ ដើម្បីអាច យក ក្រវិលពេជ្រដែលជាប់នៅក្នុងរាងកាយរបស់មាន់នោះមកវិញ។ដោយសារចូលចិត្តចិញ្ចឹមមាន់ធ្វើការសត្វសំណព្វក្នុងផ្ទះ អ្នកស្រី Claire Lennon អាយុ ៣៨ឆ្នាំ នៅអង់គ្លេស មិនអាចនឹកស្មានដល់ថា ពេលនេះខ្លួនត្រូវចំណាយពេលច្រើនឆ្នាំនៅជាមួយមាន់មួយក្បាលរបស់ខ្លួន រហូតដល់វាចាស់ជរា និងស្លាប់។អ្នកស្រី Claire Lennon រស់នៅក្នុងទីរួមស្រុក  Newbury រដ្ឋ  Berkshire បច្ចុប្បន្ន  ថែទាំមាន់ឈ្មោលមួយក្បាល អាយុ ៦ខែ មានឈ្មោះថា Sarah ។ មានពេលមួយនោះ  ខណៈដែលត្រូវបានម្ចាស់របស់វាថ្នាក់ថ្នម  Sarah  ក៏បានចឹក  និងលេបយកក្រវិលពេជ្ររបស់អ្នកស្រី  Claire Lennon ដែលមានតម្លៃ ៣០០ផោន(ប្រហែល ៤៧០ ដុល្លារអាមេរិក)។

/អ្នកស្រី Claire Lennon ត្រូវ Sarah ចឹក និងលេបក្រវិលពេជ្រអនុស្សវរិយ ពេលកំពុងថ្នាក់ថ្នមវា

ចំពោះអ្នកស្រី Claire Lennon ក្រវិលពេជ្រមួយ​នេះ ថ្វីបើវាមិនមានតម្លៃថ្លៃប៉ុន្មាន ប៉ុន្ដែវាគឺជាវត្ថុអនុស្សាវរិយរវាងគាត់ និងស្វាមី Adam de Marco ។ អ្នកស្រី Claire Lennon មានបំណងនឹងយកក្រវិលពេជ្រនេះមកវិញ។ ប៉ុន្មានថ្ងៃដំបូង អ្នកស្រី Claire Lennon បានឃុំ Sarah នៅក្នុងទ្រុង និងរកគ្រប់វិធី ដោយសង្ឃឹមថា វានឹងជុះក្រវិលពេជ្រនោះមកវិញ ប៉ុន្ដែលទ្ធផលមិនបានដូចបំណង។បសុពេទ្របានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ក្រវិលនេះកំពុងស្ថិតនៅក្នុងក្រពះ(កោះ)របស់ Sarah។ បើទោះគ្រូពេទ្យបានឱ្យ Sarah ផឹកថ្នាំ ប៉ុន្ដែក៏នៅតែមិនបានការ។ ប្រសិនប្រើប្រាស់វិធីវះកាត់ Sarah នឹងត្រូវមានគ្រោះថ្នាក់ដល់បាត់បង់ជីវិត។ ជាងនេះ កូនស្រី Mia អាយុ ៦ឆ្នាំ របស់អ្នកស្រី Lennon ស្រឡាញ់មាន់នេះខ្លាំងណាស់ ដូច្នេះ អ្នកស្រីមិនអាចប្រើជម្រើសវះកាត់នោះឡើយ។ បសុពេទ្យបានសន្និដ្ឋានថា Sarah អាចរស់នៅបាន ៨ឆ្នាំទៀត។  ដូច្នេះ ​ បើទោះជាមានរយៈពេលយូរ អ្នកស្រី  Lennon  ក៏នៅតែត្រៀមខ្លួនរង់ចាំ  ព្រោះមិនចង់បាត់បង់សមាជិកមួយក្នុងគ្រួសារ ដូច Sarah ។

/រូបថត X-Raise បង្ហាញថា ក្រវិលពេជ្រ ស្ថិតនៅក្នុងកោះរបស់ Sarah

អ្នកស្រី Lennon ធ្លាប់និយាយលេងសើចថា Sarah គឺជាមាន់ពិសេស ទន្ទឹមនឹងនេះ Sarah ក៏ជាមាន់ ដែលមានតម្លៃបំផុតក្នុងប្រទេសអង់គ្លេស។  អ្នកស្រី Lennon សង្ឃឹមថា Sarah នឹងមិនត្រូវចោរលួចចាប់ ក៏ដូចជាត្រូវកញ្ជ្រោងស៊ីនោះដែរ មិនដូច្នោះទេ អ្នកស្រីនឹងបាត់បង់អ្វីៗទាំងអស់ រួម ទាំងវត្ថុអនុស្សាវរិយដែលស្វាមីបានប្រគល់ជូន។

ដោយ ៖ តារាប្រភព ៖ telegraph